Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Barca ​ស៊ុត​២៥​ជើង ​ប៉ុន្តែ​មិន​អាច​រក​បាន​១​គ្រាប់​ឡើយ​លើ​ក្រុម Lyon ​

  • បោះពុម្ព

ក្រុម FC Barcelona ព្យាយាមស៊ុតបានដល់២៥ជើងឯណោះក្នុងការប្រកួតទល់ក្រុម Lyon ប៉ុន្តែមិនមានគ្រាប់បាល់ឡើយ នាពានរង្វាន់ UEFA Champions League កាលពីយប់មិញ។

ខ្សែប្រយុទ្ធ Lionel Messi , Suarez និង Coutinho សុទ្ធតែព្យាយាមស៊ុតដូចគ្នាទៅលើក្រុម Lyon ប៉ុន្តែលទ្ធផលមិនទទួលបានសូម្បី១គ្រាប់ឡើយ ដោយសារតែក្រុមនៅបារាំងអាចបិទបានយ៉ាងល្អ ជាពិសេសអ្នកចាំទីតែម្ដង។

ចប់ការប្រកួតក្រុមទាំងពីរបានត្រឹមរក្សាលទ្ធផលស្មើគ្នា ០-០ ប៉ុណ្ណោះ ហើយនេះក៏ជាកំណត់ត្រាអាក្រក់មួយសម្រាប់ក្រុមអ្នកមានបុណ្យផងដែរ ត្បិតអីលេងក្រៅដី៦ប្រកួតមកនេះក្នុងពានរង្វាន់ Champions League ពួកគេបានត្រឹមស្មើ២និងចាញ់៤។ ក្រុមទាំងពីរនឹងត្រូវតតាំងគ្នាជាថ្មីម្ដងទៀតនៅជើងទី២ ទឹកដីអេស្ប៉ាញម្ដង នៅថ្ងៃទី១៣ខែមីនាឆ្នាំ២០១៩ខាងមុខនេះ៕

ដកស្រង់ពី៖ Sabay