Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Klopp ​ថា​ស្មើ​យប់មិញ ​មិន​អាក្រក់​ទេ​សម្រាប់ Liverpool ​

  • បោះពុម្ព

លោក Jurgen Klopp អ្នកចាត់ការក្រុមហង្សក្រហម Liverpool បានចាត់ទុកការស្មើក្រុម Bayern Munich នៅយប់មិញនេះ គឺជាលទ្ធផលមិនអាក្រក់ពេកទេសម្រាប់ក្រុម។

Liverpool បានត្រឹមស្មើ ០-០ ប៉ុណ្ណោះជាមួយក្រុម Bayern Munich ក្នុងការប្រកួត UEFA Champions League វគ្គ១៦ក្រុមចុងក្រោយជើងទី១។ ក្រោយពីចប់ការប្រកួតនេះទៅ លោក Klopp អ្នកចាត់ការក្រុម Liverpool បាននិយាយថាលទ្ធផលនេះមិនអាក្រក់ទេសម្រាប់ក្រុមរបស់លោកដើម្បីទៅលេងនៅជើងទី២នាទឹកដីអាល្លឺម៉ង់។

លោកថា ស្មើ០-០ គឺគ្រាប់បើជាស្មើមានគ្រាប់បាល់ ឬបរាជ័យក្នុងការប្រកួតនេះ។ តែទោះជាយ៉ាងនេះក្ដី លទ្ធផលនេះដែរ មិនមែនជាអ្វីដែលលោកស្រមៃឃើញឡើយ។ក្នុងការប្រកួតយប់មិញនេះ គេឃើញថាក្រុមហង្សក្រហមមានឱកាសមាសច្រើនដែរ ប៉ុន្តែធ្វើមិនបានសម្រេច។

ជាពិសេសបាល់របស់ Mane ផ្ទាល់តែម្ដង ដែលគ្រប់គ្នាសឹងមិនជឿថាខ្សែប្រយុទ្ធរូបនេះមិនអាចបញ្ចប់ទីបាននោះ។ ការប្រកួតរវាងក្រុមទាំងពីរនឹងធ្វើឡើងម្ដងទៀតនៅថ្ងៃទី១៣ខែក្រោយ ដើម្បីកាត់ក្ដីរកក្រុមធ្លាក់និងឡើងទៅវគ្គបន្ដ៕

ដកស្រង់ពី៖ Sabay