Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Huawei ប្រកាស​ថ្ងៃ​បញ្ចេញ P30 និង P30 Pro ជា​ផ្លូវ​ការ​​ហើយ

  • បោះពុម្ព

រហូតមកដល់ឥលូវ យើងទទួលបានព័ត៌មានលេចធ្លាយ ច្រើនគួរសមដែរហើយ ពាក់ព័ន្ធនឹងស្មាតហ្វូន ជំនាន់ថ្មីរបស់

ក្រុមហ៊ុន Huawei ដែលត្រៀមធ្វើការ ដាក់បង្ហាញអោយ ពិភពលោកបានឃើញ នាពេលឆាប់ៗខាងមុខ នោះគឹ P30 Series។ ទោះយ៉ាងណា ទម្រាំថ្ងៃដាក់បង្ហាញមកដល់ យើងក៏បានដឹងពីលក្ខណៈសម្បត្តិ មួយចំនួន រួមជាមួយរចនាប ថរូបរាង នៃស្មាតហ្វូនម៉ូឌែលថ្មីនេះ តាមរយៈការលេចធ្លាយ កន្លងមកផងដែរ។

យ៉ាងណា សម្រាប់នៅក្នុងថ្ងៃនេះ យើងក៏ទទួលបានដំណឹងល្អជាថ្មីមួយទៀត នោះគឺការប្រកាសអោយដឹង ពីថ្ងៃដាក់ បង្ហាញ ស្មាតហ្វូន P30 Series របស់ក្រុមហ៊ុន Huawei ជាផ្លូវការ ដើម្បីបញ្ចប់ចម្ងល់ចង់ដឹង របស់អ្នកគាំទ្រ។ ពិតមែន ហើយ បើយោងទៅតាមផ្ទាំង ផូរស្ទ័រមួយ ដែលបង្ហោះដោយក្រុមហ៊ុន Huawei នឹងធ្វើការដាក់បង្ហាញ ស្មាតហ្វូនម៉ូឌែល P30 និង P30 Pro នៅថ្ងៃទី 26 ខែមីនា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំងដូចឆ្នាំ ទៅមិញដែរ។ ចំនុចដែលយើងចាប់អារម្មណ៍ នៅលើរូបភាពផូរស្ទ័រ គឺមានរូប Eiffel Tower ថតពីចម្ងាយជារូបបែបព្រាល ប៉ុន្តែនៅក្នុងរង្វង់មួយ គឺជារូបភាពច្បាស់ ដោយយើងអាចសន្មត់បានថា កាមេរ៉ាខាងក្រោយ របស់ស្មាតហ្វូន P30 Series ជំនាន់ថ្មី អាចនឹងមាន hybrid zoom ដល់ទៅ 10x ឯណោះ (អាចនឹងដូចទៅនឹង ព័ត៌មានលេចធ្លាយ កន្លងមកអញ្ចឹង)។ សម្រាប់រូបរាង និងរចនាបថ គឺនៅមិនទាន់មានបង្ហាញ អោយដឹងច្បាស់នៅឡើយទេ តាមរយៈរូបផូស្ទ័រនេះ ប៉ុន្តែអ្វីដែល យើង រំពឹងទុកនោះគឺថា P30 អាចឡើងកាមេរ៉ាក្រោយដល់ 3 គ្រាប់ ហើយម៉ូឌែល Pro អាចនឹងមានកាមេរ៉ា ដល់ទៅ 4 គ្រាប់ឯណោះ ហើយលេងស្ទីលបញ្ឈរដដែល។

អញ្ចឹងសរុបមកវិញ សម្រាប់ប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្ររបស់ក្រុមហ៊ុន Huawei ដែលកំពុងតែរង់ចាំ និងចង់ឃើញវត្តមាន ស្មាតហ្វូនស៊េរីថ្មី P30 និង P30 Pro នេះ អាចធ្វើការចំណាំទុក ថ្ងៃដែលគេបានបង្ហាញ ដូចនៅខាងលើបាន។ ចំពោះ លក្ខណៈសម្បត្តិផ្សេងៗ យើងទាំងអស់គ្នា នឹងដឹងកាន់តែច្បាស់ នៅពេលដែលស្មាតហ្វូននេះ ចេញប្រកាសជាផ្លូវការ។

ដកស្រង់ចេញពីhttp://cambo-report.com/article/15379