Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Emery ថា Arsenal ជា​ក្រុម​មួយ​ក្នុង​ចំណោម​៦​អាច​ឈ្នះ Europa League

  • បោះពុម្ព

លោក Unai Emery បាននិយាយថា Arsenal គឺជាក្នុងមួយក្នុងចំណោម៦ក្រុម ដែលអាចឈ្នះពាន Europa League រដូវកាលនេះ ប៉ុន្តែក៏មិនងាយស្រួលដែរ។

កាំភ្លើងធំបានឈានទៅវគ្គ១៦ក្រុមចុងក្រោយ Europa League ក្រោយឈ្នះសរុបទាំងពីរជើងលើក្រុម BATE ៣-១។ បន្ទាប់ពីឡើងទៅវគ្គបន្តលោក Emery បាននិយាយថា៖ "ពួកយើងអាចឈ្នះពាន។ យើងអាចនិយាយបានថាមានតែ៦ក្រុមទេអាចឈ្នះពានមួយនេះ ក្នុងនោះមាន Arsenal មួយដែរ។ ប៉ុន្តែវាពិតជាពិបាក។

មានក្រុមជាច្រើនក៏ចង់បានវាដូចគ្នា"។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបន្តថា៖ “ពួកយើងត្រូវតែរីករាយជាមួយការប្រជែងនេះឲ្យច្រើន និងបង្កើតបរិយាកាសឲ្យធំមួយជាមួយអ្នកគាំទ្ររបស់ពូកយើង។ អារម្មណ៍បែបនេះអាចផ្ដល់ឲ្យពួកយើងលទ្ធភាពច្រើនជាមួយគុណភាពនៃក្រុមមួយ”។ការចាប់ឆ្នោតវគ្គ១៦ក្រុមចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី ២២ ខែ កុម្ភៈនេះ ដោយជើងទីមួយលេងនៅថ្ងៃទី៧ ខែ មីនា និងជើងទីពីរលេងនៅថ្ងៃទី ១៤ ខែ មីនា៕

ដកស្រង់ពី៖ Sabay