Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឥណ្ឌូណេស៊ីប៉ះកម្ពុជា​ល្ងាច​នេះមិនមែនជាការងាយស្រួល

  • បោះពុម្ព

ក្រុមបាល់ទាត់យុវជនឥណ្ឌូណេស៊ីអាយុក្រោម២២ឆ្នាំត្រូវប្រកួតសំខាន់ចុងក្រោយជាមួយម្ចាស់ផ្ទះយុវជនកម្ពុជាវគ្គសន្សំពិន្ទុក្នុងពូលដើម្បីរកកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFF U22 Championship 2019។

ការប្រកួតបិទពូលនេះមិនមែនជាការងាយស្រួលប៉ុន្មានឡើយសម្រាប់ក្រុមឥណ្ឌូណេស៊ីជួបកម្ពុជាដែលមានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររួចហើយ។

កត្តាងាយស្រួល ឥណ្ឌូណេស៊ីមាន២ពិន្ទុលើក្រុមម៉ាឡេស៊ី និងមីយ៉ាន់ម៉ាដែលមាន១ពិន្ទុដូចគ្នាពីការប្រកួត២លើកកន្លងមក។

ពេលជួបកម្ពុជាហាក់ធូរស្រាលបន្តិចសម្រាប់ក្រុមឥណ្ឌូណេស៊ី ដោយសារកម្ពុជាបានឡើងទៅវគ្គបន្តរួចហើយ ទោះចាញ់ក្តី ឈ្នះក្តីក៏នៅឈរលេខ១ក្នុងពូល។ ជាពិសេស កម្ពុជានឹងដាក់កីឡាករបម្រុងពីការប្រកួត២លើកកន្លងមកឲ្យចូលលេងល្ងាចនេះ ដើម្បីទុកជើងកីឡាករដែលលេងកន្លងមកសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយថៃនៅថ្ងៃអាទិត្យ។

កត្តាលំបាក កីឡាករភាគច្រើនដែលនៅបម្រុងកន្លងមក ពេលមានឱកាសលេងល្ងាចនេះ ច្បាស់ណាស់ថានឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត។ ពួកគេនឹងលេងដោយមិនខ្លាចចាញ់ លេងដើម្បីឲ្យគ្រូបង្វឹកមើលឃើញគុណភាពរបស់ពួកគេ។ ពេលលេងបានល្អ ពួកគេនឹងស្ថិតក្នុងក្រសែភ្នែករបស់គ្រូក្នុងជម្រើស១១នាក់ដំបូងសម្រាប់ការប្រកួតបន្ទាប់ៗ។

ជាពិសេសពួកគេលេងដើម្បីរក្សាកំណត់ត្រាឈ្នះរហូតក្នុងពូល និងដើម្បីអ្នកគាំទ្រក្នុងនាមជាម្ចាស់ផ្ទះ។ លោក Felix គ្រូបង្វឹកកម្ពុជាបានបញ្ជាក់ហើយថា កីឡាកររបស់លោកទាំងអស់ល្អដូចគ្នា ដូច្នេះការប្រកួតល្ងាចនេះនឹងអាចនឹងមានកីឡាករ១១នាក់ផ្សេងទៀតទាំងអស់ចូលលេង ហើយមានលក្ខណៈពិសេសមួយបែបទៀត។ អ្វីដែលជាការព្រួយបារម្ភរបស់លោកគឺ ខ្លាចកីឡាកររបួស។ យុវជនឥណ្ឌូណេស៊ីនឹងប្រឹង១០០%ដើម្បីយកឈ្នះកម្ពុជាក្នុងគោលបំណងរកកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ឥណ្ឌូណេស៊ីនឹងធ្លាក់ចេញពីកម្មវិធីនេះ ប្រសិនបើស្មើ ឬចាញ់កម្ពុជា ហើយម៉ាឡេស៊ី និងមីយ៉ាន់ម៉ាបញ្ចប់ដោយលទ្ធផលឈ្នះ-ចាញ់ ប៉ុន្តែប្រសិនស្មើកម្ពុជា ហើយម៉ាឡេស៊ី និងមីយ៉ាន់ម៉ាក៏បញ្ចប់ដោយស្មើគ្នាដែរនោះ ឥណ្ឌូណេស៊ីជាអ្នកឡើងវគ្គបន្ត។ និយាយរួម ឥណ្ឌូណេស៊ីមានភាគរយខ្ពស់ឡើងវគ្គបន្ត។

ការប្រកួតល្ងាចនេះធ្វើនៅម៉ោង៦:៣០នាទីល្ងាចដំណាលគ្នាគឺ កម្ពុជា ប៉ះ ឥណ្ឌូណេស៊ី នៅពហុកីឡដ្ឋានជាតិ ខណៈ ម៉ាឡេស៊ី ប៉ះ មីយ៉ាន់ម៉ា នៅកីឡដ្ឋានរបស់ក្លឹបភ្នំពេញក្រោន RSN ។

តារាងពិន្ទុពូល B កម្ពុជា មាន៦ពិន្ទុ (២ប្រកួត ឈ្នះទាំង២)

ឥណ្ឌូណេស៊ី មាន២ពិន្ទុ (២ប្រកួត ស្មើទាំង២))

ម៉ាឡេស៊ី មាន១ពិន្ទុ (២ប្រកួត ស្មើ១ ចាញ់១)

មីយ៉ាន់ម៉ា មាន១ពិន្ទុ (២ប្រកួត ស្មើ១ ចាញ់១)

ដកស្រង់ពី៖ Sabay