Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Sarri ថា​ Kepa មិន​ខុស​ទេ​ ទោះ​មិន​ព្រម​ដូរ​ចេញ​នៅ​ League Cup

  • បោះពុម្ព

ជារឿងគួរឲ្យភ្ញាក់ផ្អើល និងអាចនិយាយបានថាកម្រឃើញក្នុងពិភពបាល់ទាត់នៅពេលដែលកីឡាករបដិសេធមិនព្រមចេញពីទីលាន បើទោះជាអ្នកចាត់ការប្ដូររូបគេចេញក៏ដោយ។

សកម្មភាពនេះបានកើតឡើងក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ League Cup កាលពីយប់មិញគឺនៅនាទី១២០ មុនការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដីចូលមកដល់។ លោក Maurizio Sarri បានប្ដូរអ្នកចាំទី Kepa Arrizabalaga ចេញដោយជំនួសវិញដោយ Caballero ដែលមានជំនាញចាប់ប៉េណាល់ទីធ្លាប់ជួយ Man City ឈ្នះ Liverpool កាលពី២០១៦។

Kepa បានធ្វើសញ្ញាមិនព្រមចេញពីទីលាននៅពេល Sarri ប្ដូររូបគេចេញ ហើយមានការស្រែកដាក់គ្នាតឹងសរសៃ.ករវាងអ្នកចាត់ការ និងកីឡាករទាំងពីរ រហូតអាជ្ញាកណ្ដាលដើរទៅសួរជាលើកចុងក្រោយថា ប្ដូរ ឬមិនប្ដូរ ទើប Sarri សម្រេចចិត្តបោះបង់គោលបំណងរបស់ខ្លួន ហើយឲ្យ Caballero ទៅអង្គុយបម្រុងវិញ។ យ៉ាងណា Sarri បាននិយាយថា Kepa មិនខុសទេក្នុងហេតុការណ៍នោះព្រោះវាគ្រាន់តែការយល់ច្រឡំប៉ុណ្ណោះ។

អ្នកចាត់ការសញ្ជាតិអ៊ីតាលីបកស្រាយថាដំបូង Kepa មានរបួសទើបលោកចង់ប្ដូរ តែនៅពេលសាមីខ្លួនគ្មានបញ្ហា ហើយគ្រូពេទ្យបញ្ជាក់ថារូបគេអាចលេងបានទើប លោកយល់ព្រមឲ្យគេលេងបន្ត៕

ដកស្រង់ពី៖ Sabay