Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Honda ​ផ្ដាំ​ប្រាប់​កីឡាករ ​U22 ​កម្ពុជា ​ថា​កុំ​គិត​លទ្ធផល ​សំខាន់​លេង​ជា​ក្រុម​បាន​ល្អ​ហើយ​

  • បោះពុម្ព

ក្រុមបាល់ទាត់ ក្រោមអាយុ២២ឆ្នាំ កម្ពុជា បានចាញ់ក្រុម ជម្រើសជាតិថៃ ដោយបាល់ កាត់សេចក្ដី ១១ម៉ែត្រ ៥-៣ ក្រោយលេងស្មើគ្នា ០-០ រយៈពេល ១២០នាទី ក្នុងពានរង្វាន់ AFF U22 Championship វគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ។

ត្បិតតែបរាជ័យ នៅវគ្គនេះមែន ប៉ុន្តែក្រុម U22 កម្ពុជាទទួលបាន ការសរសើរ ច្រើនពីសំណាក់អ្នកគាំទ្រ ក្រោយពីឃើញលេងល្អ និងប្រឹងប្រែង អស់ពីបេះដូង។ ជាក់ស្ដែង លោក Honda ដែលជា អ្នកចាត់ការក្រុម ជម្រើសជាតិកម្ពុជា ក៏បានផ្ដាំផ្ញើលើកទឹកចិត្ តដល់ក្រុម U22 នេះដែរ។

លោកបានបញ្ជាក់ថា លទ្ធផលមិនមែន ជារឿងសំខាន់ សម្រាប់ក្រុមឡើយ ផ្ទុយទៅវិញការលេង ស៊ីចង្វាក់គ្នា និងប្រឹងប្រែងអស់ពីសមត្ថភាពទើបជារឿងសំខាន់។ស្រដៀងគ្នានេះដែរ លោក Felix ដែលជាគ្រូបង្វឹកផ្ទាល់របស់ក្រុម U22 កម្ពុជា ក៏សរសើរនិងមានមោទនភាពសម្រាប់កូនក្រុមរបស់លោក ទោះមិនបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រប្រជែងជើងឯកនៃព្រឹត្តិការណ៍ 2019 AFF U22 Championship ក៏ដោយ។

ក្រុមកម្ពុជាក៏មិនទាន់អស់ការងារត្រូវធ្វើដែរ ជាក់ស្ដែងពួកគេក៏នឹងត្រូវតតាំងជាមួយក្រុមអ្នកជិតខាងវៀតណាម ដណ្ដើមយកលេខ៣នៅថ្ងៃស្អែគនេះទៀត៕

ដកស្រង់ពី៖ Sabay