Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្នំពេញ​ក្រោន​ទទួល​បាន​ការឧបត្ថម្ភពីក្លឹបប្រដាល់មួយឆ្នាំពេញ​

  • បោះពុម្ព

ក្លឹបបាល់ទាត់ល្បីឈ្មោះភ្នំពេញក្រោនទទួលបានការឧបត្ថម្ភពីក្លឹបហាត់ប្រាណប្រដាល់សម្រាប់បង្កើនសមត្ថភាពកាយសម្បទាឲ្យកាន់តែប្រសើរឡើងដែលពិធីចុះហត្ថលេខាបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក លី ហៀង អគ្គលេខាធិការក្លឹបភ្នំពេញក្រោនបាននិយាយថា កាយបណ្ដុះបណ្ដាលធនធានមនុស្សគឺផ្តោតទាំងប្រាជ្ញាស្មារតី និងកាយសម្បទា។ ការបណ្តុះបណ្ដាលកីឡាករបាល់ទាត់នៅតែទីលានម្យ៉ាងមិនគ្រប់គ្រាន់នោះទេគឺត្រូវបណ្ដុះបណ្ដាលនៅក្លឹបហាត់ប្រាណដែលមានសម្ភារៈទំនើបគ្រប់គ្រាន់ទើបកាន់តែល្អប្រសើរ ពីព្រោះកាយសម្បទាគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ណាស់។

នេះជាឱកាសមួយដែលក្លឹបភ្នំពេញក្រោនទទួលបានការឧបត្ថម្ភពីក្លឹបប្រដាល់។ ជាមួយគ្នានេះ តំណាងក្លឹបហាត់ប្រាណប្រដាល់បានបញ្ជាក់ថា តាមពិតទៅការសហការនេះមិនមែនសម្រាប់ក្លឹបអាជីពភ្នំពេញក្រោនតែមួយនេះទេ។ ប្រសិនបើក្លឹបអាជីពផ្សេងៗទៀតដែលមានបំណងសហការ នោះខាងលោកនឹងទទួលស្វាគមន៍ជានិច្ច។ ការឧបត្ថម្ភនេះគឺកីឡាករ កីឡាការិនី ក្រុមគ្រូបង្វឹក មន្ត្រី និងយុវជនរបស់ក្លឹបទៅហាត់បានមួយឆ្នាំពេញតែម្តង៕

ដកស្រង់ពី៖ Sabay