Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អបអរ​ជ្រុល​ថ្ងៃ​មុន ពេល​នេះ Simeone ត្រូវ UEFA​ ចោទ​ប្រកាន់

  • បោះពុម្ព

អ្នកចាត់ការរបស់ក្លឹប Atletico Madrid លោក Diego Simeone ត្រូវបានចោទប្រកាន់បង្ហាញកាយវិការមិនសមរម្យពីសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA អំឡុងពេលប្រកួត Champions League ទល់នឹង Juventus។

Simeone បានបែរមុខទៅរកអ្នកគាំទ្រ និងអបអរយកដៃក្ដោបប្រដាប់ភេទ បន្ទាប់ពីកីឡាករ Jose Maria Gimenez ទាត់ចូលគ្រាប់ទីមួយនៃជ័យជម្នះ ២-០។ "វាមិនមែនជាកាយវិការល្អនោះទេ ប៉ុន្តែអារម្មណ៍របស់ខ្ញុំចង់ធ្វើវា។ យ៉ាងណាខ្ញុំសុំទោស ប្រសិននរណាម្នាក់មិនពេញចិត្ត"។

Simeone និយាយក្រោយចប់ការប្រកួត។ Juventus និងអ្នកចាត់ការរបស់ពួកគេលោក Massimiliano Allegri ក៏ត្រូវបានចោទប្រកាន់ដូចគ្នា បន្ទាប់ ពួកគេមកយឺតនៃការប្រកួត។ Atletico ក៏អាចប្រឈមមុខនឹងការពិន័យដូចគ្នា ដោយសារអ្នកគាំទ្ររបស់ពួកគេបានគប់របស់ចូលទីលាន និងបិទជណ្ដើរនៅកីឡដ្ឋាន Wanda Metropolitano។

អង្គភាពវិន័យរបស់ UEFA នឹងដោះស្រាយករណីទាំងនេះនៅថ្ងៃដែលត្រូវបញ្ជាក់។ ជើងទីពីរវគ្គ១៦ក្រុមចុងក្រោយនឹងរៀបចំនៅទីក្រុង Turin ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៩៕

ដកស្រង់ពី៖ Sabay