Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​បឹង​កេត បោះ​ជំរំ​ហ្វឹកហាត់​៥​ថ្ងៃ​នៅ​ខេត្ត​កំពត​មុន​លីគ​ចាប់​ផ្ដើម​

  • បោះពុម្ព

ក្រុមបឹងកេត នឹងទៅបោះជំរំហ្វឹកហាត់៥ថ្ងៃនៅឯខេត្តកំពតចាប់ពីថ្ងៃទី៤ដល់៨ខែមីនាឆ្នាំ២០១៩ ដើម្បីពង្រឹងសមត្ថភាពក្រុមឱ្យកាន់តែខ្លាំងថែមទៀត ត្រៀមលីគកំពូលកម្ពុជា។

យោងតាម Page ផ្លូវការរបស់ក្លឹប បានបញ្ជាក់ថានៅក្នុងបេសកកម្មដ៏សំខាន់នេះ ក្រុមកីឡាករ និងគ្រូបង្វឹករបស់យើង មានកម្មវិធីជាច្រើនដូចជា ធ្វើការហ្វឹកហាត់ ហើយក៏នឹងមានការប្រកួតមិត្តភាព ១លើកផងដែរ ជាមួយក្រុមបាល់ទាត់ បូរីរ័ត្ន អេហ្វស៊ី ដែលនឹងប្រព្រឹត្តិទៅក្នុងថ្ងៃទី៧ នៅឯទីលានបាល់ទាត់ខេត្តកំពតផងដែរ។

សូមបញ្ជាក់ថាការប្រកួតលីគកំពូលកម្ពុជា នឹងចាប់ផ្ដើមនៅថ្ងៃទី១៦ខែមីនាឆ្នាំ២០១៩នេះហើយ។ ក្រុមទាំងអស់មាន១៤ក្រុមប្រកួតប្រជែងគ្នាស្វែងរកជើងឯក៕

ដកស្រង់ពី៖ Sabay