Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដឹង​ទេ អ្នក​ចាំ​ទី​នៅ PL ណា​បិទ Clean Sheets បាន​ច្រើន​ជាង​គេ​រដូវ​កាល​នេះ?

  • បោះពុម្ព

អ្នកចាំទីរបស់ក្លឹបហង្សក្រហម Liverpool កីឡាករ Alisson Becker កំពុងឈរតំណែងទីមួយដែលរក្សាសំណាញ់ទីមិនឲ្យគេទាត់បានច្រើនប្រកួតជាងគេក្នុងរដូវកាលនេះគិតត្រឹមសប្ដាហ៍ទី២៩ពាន Premier League។

អ្នកចាំទីសញ្ជាតិប្រេស៊ីលបិទមិនឲ្យគេទាត់ចូលបាន១៧ប្រកួត ដោយចុងក្រោយជួយ Liverpool ស្មើគ្នា ០-០ ជាមួយ Everton។ ត្បិតជាកំណត់ត្រាល្អសម្រាប់ Alisson ប៉ុន្តែ Liverpool បានធ្លាក់ចេញពីតំណែងកំពូលតារាង ទុកឱកាសឲ្យ Manchester City ទៅគ្រប់គ្រងវិញ។

មិត្តរួមជាតិ Ederson Moraes របស់ក្លឹប Man City ស្ថិតនៅលេខពីរបិទមិនឲ្យគេទាត់ចូលបាន១៤ប្រកួត។ ស្របពេល Kepa Arrizabalaga ដែលលោក Sarri ទើបតែដាក់ឲ្យលេងជម្រើសដំបូងស្ថិតនៅលេខបីបិទបាន១២ប្រកួត៕

ដកស្រង់ពី៖ Sabay