Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នៅ​ ស្រីពៅ ចង់​សាក​សមត្ថភាព​ជា​មួយ​ជើង​ឯកពិភពលោក Stamp Fairtex​

  • បោះពុម្ព

កីឡាការិនីគុនខ្មែរ នៅ ស្រីពៅ បានបង្ហាញសមត្ថភាពកក្រើកក្នុងការប្រកួតគុនចម្រុះលើកដំបូង ដោយបានយកឈ្នះកីឡាការិនីថៃ Rika Ishige នៅ ONE: CLASH OF LEGENDS ក្នុងទីក្រុងបាងកក កាលពីថ្ងៃទី១៦ ខែកុម្ភៈ។

ពេលនេះ នៅ ស្រីពៅ ចង់សាកសមត្ថភាពជាមួយកីឡាការិនីថៃ Stamp Fairtex ដែលជាម្ចាស់ខ្សែក្រវាត់ពិភពលោករបស់ ONE។ កីឡាការិនីកម្ពុជារូបនេះនិយាយថា ៖«តាំងពីខ្ញុំប្រកួតឈ្នះ Rika មក មតិភាគច្រើនចង់ឃើញខ្ញុំប៉ះជាមួយជើងឯក២ប្រភេទទម្ងន់ ONE: Stamp Fairtex។ ខ្ញុំគិតថា ខ្ញុំចង់ប្រកួតជាមួយគាត់ដែរ ពីព្រោះគាត់លេងគីឡូ៥២.៥ដូចខ្ញុំដែរ»។ យ៉ាងណា នៅ ស្រីពៅ ពិតជាកោតសរសើរចំពោះម្ចាស់ខ្សែក្រវាត់ ONE Muay Thai World Champion នេះណាស់។

«បើប្រៀបធៀបជាមួយគាត់ ខ្ញុំល្អមិនទាន់បានពាក់កណ្ដាលគេផង។ តែប្រសិន ONE ផ្គូផ្គងឱ្យខ្ញុំប្រកួតជាមួយជើងខ្លាំងណាក៏ខ្ញុំប្រកួតដែរ ខ្ញុំមិនខ្លាចទេ។ ខ្ញុំបានមើលរបៀបដែលគាត់វាយ ហើយដឹងថា គេខ្លាំងអី យើងត្រូវហាត់ត្រៀមអីខ្លះ។ ដូចកាលខ្ញុំប្រកួតទល់នឹង Rika អីចឹង។ Stamp ប្រើដៃទាំង២បានល្អ ហើយទាត់ខ្លាំងថែមទៀត»។ ដោយមានមូលដ្ឋានគុនខ្មែររឹងមាំ នៅ ស្រីពៅ ក៏មានបទពិសោធនៅសង្វៀនមីយ៉ាន់ម៉ា World Lethwei Championship រហូតបានកីឡាការិនីឆ្នើមប្រចាំកម្មវិធីនេះទៀតផងកាលពីឆ្នាំ២០១៨៕

ដកស្រង់ពី៖ Sabay