Mohamed Salah នៅមិនអាចរកគ្រាប់បញ្ចូលទីបានក្នុងការប្រកួតទល់នឹង Everton កាលពីថ្ងៃអាទិត្យធ្វើឲ្យរូបគេខកខានស៊ុតបញ្ចូលទីចំនួន៣ប្រកួតជាប់គ្នានៅ Liverpool។
នេះគឺជាកំណត់ត្រាមិនអាចស៊ុតបញ្ចូលទីរបស់គេយូរបំផុតនៅ Liverpool ចាប់តាំងពីផ្ទេរទៅកាន់ទីនោះកាលពីឆ្នាំ២០១៧មក។ បើគិតទាំង Champions League ទល់នឹង Bayern Munich ផង Salah ខកខានរកគ្រាប់ឡើងដល់៤ប្រកួតហើយ។
ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបមិនអាចបំប៉ោងសំណាញ់ទីតាំងពី Liverpool ស្មើគ្នា ០-០ ជាមួយ Manchester United ហើយប្រកួតទល់នឹង Bournemouth ដែលហង្សក្រហមឈ្នះ ៥-០ នោះក៏ Salah មិនអាចរកគ្រាប់បានដែរ។ ប្រកួតចុងក្រោយទល់ Everton កីឡាករវ័យ២៧ឆ្នាំមានឱកាសស៊ុតចូលទី ពេលបាល់ដាច់១ស្មើ តែបែរជាស៊ុតមិនចូល៕
ដកស្រង់ពី៖ Sabay