បណ្តាញសង្គម

វីរបុរស Liverpool ថា​ហង្សក្រហម​ត្រូវ​ឈប់​គិត​ពី Man City បើ​មិន​ចង់​បោះបង់​ពាន

Manchester City កំពុងឈ្នះ១ពិន្ទុដដែលលើ Liverpool នៅក្របខ័ណ្ឌ Premier League បន្ទាប់ពីក្រុមទាំងពីរសុទ្ធតែឈ្នះរៀងខ្លួនចុងសប្ដាហ៍កន្លងទៅ។

Robbie Fowler អតីតខ្សែប្រយុទ្ធហង្សក្រហមបាននិយាយថាប្រសិនបើ Liverpool ឈ្នះ Fulham ប្រកួតក្រោយ ពួកគេនឹងឡើងទៅឈរលើកំពូលតារាងបណ្ដោះអាសន្នព្រោះត្រូវប្រកួតមុន Man City ហើយវាក៏ជាពេល International Break ពេលនោះសម្ពាធនឹងធ្លាក់ទៅលើក្រុមមេឃខៀវវិញ។ ប៉ុន្តែប្រសិនបើគេសម្លឹងមើលតារាងសប្ដាហ៍នេះវានឹងក្លាយជាប្រកួតដ៏គ្រោះថ្នាក់។

"ខ្ញុំបានឃើញវាច្រើនដងក្នុងអាជីពរបស់ខ្ញុំ ភាគីទាំងសងខាងកំពុងទន្ទឹងរង់ចាំការប្រកួតធំៗ និង ចំណាយកម្លាំងច្រើន"។ Fowler បាននិយាយ។ "អ្វីដែលត្រូវគិតគឺ ទីនេះ ហើយនិង ឥឡូវនេះ Klopp នឹងជម្រុញលើកទឹកចិត្តកូនក្រុមរបស់លោករបៀបនេះ"។

Fowler បានបន្ថែម។ អ្នកវិភាគព័ត៌មានកីឡារបស់ The Mirror ខាងលើបានបន្តទៀតថា Liverpool ត្រូវគិតអំពីខ្លួនឯងហើយមិនចាំបាច់ព្រួយបារម្ភអំពី Man City ពេកទេ បើមិនដូច្នោះប្រសិនបើ ក្រុមជើងឯក Champions League ៥សម័យកាលហ៊ានតែភ្លាត់ស្មើ ឬ ចាញ់ប្រកួតណាមួយស្មើនឹងពួកគេបោះពានចោល។ រាប់ពីពេលនេះទៅ Liverpool នៅសល់ប្រកួតប៉ះក្រុមខ្លាំង២ទៀត គឺ Spurs និង Chelsea ខណៈ Man City នៅសល់២ប្រកួតតានតឹងដូចគ្នាដែរគឺ Spurs និង Man Utd៕

ដកស្រង់ពី៖ Sabay