Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថាមពលថ្ម​របស់ Galaxy S10e នៅ​មិន​ទាន់​អាច​ប្រើប្រាស់​បាន​ក្នុង​រយៈ​ពេល​យូរ​នោះ​ទេ!

  • បោះពុម្ព

Galaxy S10e ត្រូវបានប្រកាសចេញជាផ្លូវការ កាលពីថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ 2019 កន្លងទៅ តំណាលគ្នាជាមួយ Galaxy S10 និង Galaxy

S10+ ដែរ ប៉ុន្តែសម្រាប់ថ្ងៃចេញលក់ជាផ្លូវការនោះ គឺមិនដូចគ្នាឡើយ។ ជាក់ស្តែង ម៉ូឌែល Galaxy S10 & S10+ ត្រូវបាន ចេញ លក់ លើទីផ្សារប្រទេសយើងហើយ ក្រោយពីបញ្ចប់ការដាក់អោយកុម្ម៉ង់រួចមក ចំណែក Galaxy S10e  វិញ នៅមិនទាន់ប្រាកដនៅឡើយទេថា វានឹងចេញលក់ជាផ្លូវការ នៅពេលណានោះ។

ចំពោះ Galaxy S10e នេះ គឺមានភាពទាក់ទាញ ជាមួយជម្រើសពណ៌ជាច្រើនរបស់វា ហើយលក្ខណៈសម្បត្តិទៀតសោត ក៏មានចំនុចល្អច្រើន ចំណែកឯតម្លៃ ក៏ទាបជាង Galaxy S10 និង Galaxy S10+ ផងដែរ។ បើងាយមកមើលកម្លាំងថ្មរបស់ Galaxy S10e វិញ គឺមានទំហំតូចត្រឹម 3100mAh ខណៈដែលថាមពលថ្មរបស់ Galaxy S10 មានទំហំ 3400mAh និងថាមពលថ្ម Galaxy S10+ មានទំហំ 4100mAh ឯណោះ។ យ៉ាងណា សម្រាប់ពេលនេះ លទ្ធផលរយៈពេលនៃការប្រើប្រាស់ លើទូរសព្ទ Galaxy S10e ក៏ត្រូវបានគេបង្ហាញជាតារាងមួយ ដើម្បីប្រៀបធៀបគ្នា ថាតើវាអាចប្រើបានប៉ុន្មានម៉ោងផងដែរ។

ក្នុងនោះក៏មានការប្រៀបធៀបរវាង ថាមពលថ្មរបស់កំពូលស្មាតហ្វូនផ្សេងៗដូចជា Galaxy S10+, Galaxy Note 9, iPhone XS Max, iPhone XS, iPhone XR, Pixel 3 XL, Pixel 3 និង OnePlus 6T ដែលសុទ្ធសឹងជាម៉ូឌែលកំពូលៗ ចុងក្រោយដូចគ្នា។

•    Galaxy S10e ប្រើបានរយៈពេល 7 ម៉ោង 00 នាទី

•    Galaxy S10+ ប្រើបានរយៈពេល 7 ម៉ោង 59 នាទី

•    Galaxy Note 9 ប្រើបានរយៈពេល 8 ម៉ោង 56 នាទី

•    iPhone XS Max ប្រើបានរយៈពេល 9 ម៉ោង 34 នាទី

•    iPhone XS ប្រើបានរយៈពេល 8 ម៉ោង 37 នាទី

•    iPhone XR ប្រើបានរយៈពេល 11 ម៉ោង 01 នាទី

•    Pixel 3 XL ប្រើបានរយៈពេល 7 ម៉ោង 39 នាទី

•    Pixel 3 ប្រើបានរយៈពេល 8 ម៉ោង 22 នាទី

•    OnePlus 6T ប្រើបានរយៈពេល 9 ម៉ោង 52 នាទី

សរុបមក ទំហំថាមពលថ្មរបស់ Galaxy S10e គឺមិនអាចកំដរការប្រើប្រាស់ បានរយៈពេលយូរពេកនោះទេ គឺបានត្រឹមតែ 7 ម៉ោង ប៉ុណ្ណោះ។ លើសពីនេះ បើធៀបជាមួយថាមពលថ្មរបស់ iPhone XS Max មានទំហំធំជាងបន្តិច (3174mAh) គឺប្រើបានយូរដល់ទៅជាង 2 ម៉ោងកន្លះ ហើយសម្រាប់ iPhone XR ដែលជាគូរប្រជែងពណ៌វិញ អាចប្រើប្រាស់ 11 ម៉ោង 01នាទី ជាមួយទំហំថ្ម 2942mAh គឺប្រើបានយូរជាងឆ្ងាយណាស់ តែនេះអាចបណ្តាលមកពីប្រភេទអេក្រង់របស់ XR ស្ថិតក្នងកម្រិតទាបជាង ផងដែរ។ ទោះយ៉ាងណា យើងអាចសន្មត់បានថា សមត្ថភាពថ្មលើ Galaxy S10e គឺពិតជានៅមិនទាន់ប្រើបានយូរល្អនោះឡើយទេ ព្រោះបើធៀបជាមួយ ម៉ូឌែល ផ្សេងៗ ដែលមានទំហំថ្មតូចជាងមែន តែបែរជាអាចប្រើបានយូរជាងទៅវិញ។

http://www.cambo-report.com/article/15543