បណ្តាញសង្គម

ស្មាត់​​ឆ្វេង​ជម្រើស​ជាតិ​ ម៉ី រស្មី ប្រកាន់​គោលការណ៍​មិន​ដើរ​លេង​ស៊ីលុយ​ព្រោះ...

កីឡាករបាល់ទះជម្រើសជាតិកម្ពុជា ម៉ី រស្មី បានប្រកាន់គោលការណ៍នាពេលបច្ចុប្បន្នគឺមិនដើរលេងស៊ីលុយជាដាច់ខាត ពីព្រោះរូបគេគិតថា ខ្លួនជាកីឡាករអាជីព។

កីឡាករសំខាន់របស់ក្លឹបវិសាខារូបនេះបានឲ្យដឹងថា កន្លងមកក៏ធ្លាប់ដើរលេងស៊ីលុយផងដែរ ប៉ុន្តែមួយរយៈពេលក្រោយមកគឺមិនបានទៅលេងទៀតឡើយ។ រស្មី ក៏បានលើកចំណុចសំខាន់ៗមួយចំនួន ដែលជាហេតុនាំឲ្យខ្លួនមិនដើរលេងស៊ីលុយដូចខាងក្រោម៖

១- ក្លឹបហាមជាដាច់ខាត ៖ ក្លឹបបានហាមជាដាច់ខាត ក្នុងការដើរលេងស៊ីលុយ ដូច្នេះបើសិនដើរលេងស៊ីលុយប្រឈមការដាក់ពិន័យរបស់ក្លឹប។

២-ដើរលេងស៊ីលុយជាល្បែង៖ រស្មី យល់ថា ការដើរលេងស៊ីលុយជាល្បែងភ្នាល់ ដែលអាចប្រឈមការឈ្លោះប្រកែកគ្នានៅតាមតារាងបាល់ផងដែរ។

៣-កីឡាករអាជីពមិនគួរដើរលេងស៊ីលុយ៖ កីឡាករអាជីពដែលបានទៅហាត់នៅថៃមួយរយៈរូបនេះ មើលឃើញប្រទេសមួយចំនួនដែលមានវិស័យបាល់ទះរីកចម្រើន គឺកីឡាកររបស់គេមិនបានដើរលេងស៊ីលុយឡើយ ពោលគឺហ្វឹកហាត់សម្រាប់តែត្រៀមការប្រកួតប៉ុណ្ណោះ។

៤-ដើរលេងស៊ីលុយអាចប៉ះពាល់ដល់អនាគត៖ ការដើរលេងស៊ីលុយនេះដែរនៅពេលមានបញ្ហាបាក់ដៃ ឬបាក់ជើង គឺក្លឹបមិនទទួលខុសត្រូវឡើយ។ ដូច្នេះប្រសិនបើមានឧប្បត្តិហេតុកើតឡើងនោះកីឡាករគ្រប់រូបអាចខូចអនាគតរបស់ខ្លួន។

ដកស្រង់ពី៖ Sabay