Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Ronaldo ថា Juventus ទិញ​ខ្លួន​គឺ​ដើម្បី​​ធ្វើ​រឿង​អស្ចារ្យ​អញ្ចឹង​

  • បោះពុម្ព

បន្ទាប់ពីរកបាន Hat-Trick នាំ Juventus ឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយ Cristiano Ronaldo និយាយថា គេត្រូវក្លឹបទិញមកដើម្បីបង្កើតរឿងអស្ចារ្យបែបនឹង។

Juventus បានចំណាយ១០០លានអឺរ៉ូកាលពីរដូវក្ដៅឆ្នាំមុន ដើម្បីនាំយក Ronaldo ពីក្លឹប Real Madrid ដើម្បីជួយក្រុម ជាពិសេសចង់ឈ្នះ Champions League ដែលជាគោលដៅធំ។ ក្ដីសង្ឃឹមរបស់ Juventus កំពុងតែមានពន្លឺ បន្ទាប់ពីវាយបកជើងទីពីរឈ្នះ Atletico Madrid ខណៈ Ronaldo ជាវីរបុរស។ “វាជារាត្រីដ៏ពិសេសមួយ មិនមែនព្រោះតែគ្រាប់បាល់របស់ខ្ញុំតែមួយមុខទេ ប៉ុន្តែព្រោះតែការសហការគ្នាមិនគួរឲ្យជឿរបស់ក្រុម។

ពួកយើងមិនទាន់បានឈ្នះអ្វីទេ ប៉ុន្តែនេះគឺជាប្រភពនៃមោទនភាព និងបង្ហាញថាពួកយើងដើរផ្លូវត្រូវ។ Juventus ទិញខ្ញុំមកទីនេះដើម្បីធ្វើរឿងអស្ចារ្យបែបនេះ ជួយក្រុម។ ដូច្នេះខ្ញុំពិតជាសប្បាយចិត្តដែលពួកយើងរីករាយនៅរាត្រីអស្ចារ្យមួយ"។ សម្ដីរបស់ Ronaldo៕

ដកស្រង់ពី៖ Sabay