Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Ronaldo បញ្ចេញ​ក្បាច់​​អបអរ​ឌឺ​ដាក់ Simeone​ វិញ ក្រោយ​ Juventus ទម្លាក់ Atl Madrid

  • បោះពុម្ព

Cristiano Ronaldo បានបញ្ចេញកាយវិការបញ្ឈឺទៅកាន់អ្នកចាត់ការរបស់ Atletico Madrid លោក Diego Simeone បន្ទាប់ពីក្រុមរបស់គេ Juventus បានឡើងទៅវគ្គ៨ក្រុមចុងក្រោយ Champions League។

រំឭកពេលដែលកីឡាករ Jose Maria Gimenez រកបានគ្រាប់ដំបូងកាលពីជើងទីមួយឲ្យ Atletico នៅកីឡដ្ឋាន Wanda Metropolitano លោក Simeone បានអបអរយកដៃក្ដោបប្រដាល់ភេទរបស់ខ្លួន។ ប៉ុន្តែវិលមកកាន់ជើងទីពីរ Ronaldo បានប្រើក្បាច់អបអរនេះដូចគ្នាដើម្បីឌឺទៅកាន់ Simeone។

បន្ទាប់ពីរកបាន៣គ្រាប់ម្នាក់ឯង ពេលដែលអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត កីឡាករសញ្ជាតិព័រទុយហ្គាល់វ័យ៣៤ឆ្នាំបានអបអរយកដៃក្ដោបប្រភេទ ឌឺទៅកាន់អ្នកចាត់ការរបស់ Atletico។ Ronaldo រកបាន hat-trick ៨ដងនៅក្នុង Champions League តាមទាន់កំណត់ត្រារបស់ Lionel Messi៕

ដកស្រង់ពី៖ Sabay