បណ្តាញសង្គម

Barca បើក​ការ​ចាប់​អារម្មណ៍​លើ Griezmann ឡើង​វិញ ឯ​តម្លៃ​ពេល​នេះ​១០០​លាន​ផោន

ក្លឹប Barcelona ត្រូវបានរាយការណ៍បានចាប់អារម្មណ៍លើតារារបស់ Atletico Madrid គឺ Antoine Griezmann ឡើងវិញ។

តាមកាសែតរបស់អេស្ប៉ាញ Marca បានចុះផ្សាយថា Barcelona កំពុងរៀបចំផែនការថ្មីមួយ ខណៈពួកគេជិតនឹងលើកពាន La Liga។ ក្លឹបមានមូលដ្ឋានក្នុងតំបន់កាតាឡាន់ធ្លាប់មានចិត្តលើ Griezmann តាំងពីរដូវកាលមុន ប៉ុន្តែទិញមិនបានសម្រេច ឯកីឡាករផ្ទាល់ក៏បានពង្រីកកុងត្រាថ្មីជាមួយ Atletico ដល់ឆ្នាំ២០២៣ កាលពីខែ មិថុនា ឆ្នាំមុន។

យ៉ាងណាមិញថ្មីៗនេះសម្រាប់ Griezmann ផ្ទាល់កំពុងមានបំណងចង់ចេញពីក្លឹប ជាពិសេសក៏មានចិត្តចង់ទៅលេងនៅ Nou Camp ដែរ។ ក្រុមលោក Diego Simeone រដូវកាលនេះអាចនឹងគ្មានពានមួយសោះក្នុងដៃ ឯ Barca នៅសល់ពាន៣ទៀតដែលអាចឈ្នះ។ ប្រសិនបើមានការផ្ទេរមែនតម្លៃផ្ដាច់កុងត្រារបស់ Griezmann ពេលនេះគឺ១០០លានផោន៕

ដកស្រង់ពី៖ Sabay