Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Messi បរិយាយ​ពី​អារម្មណ៍​ពាក់ព័ន្ធ​នឹង​ការ​អបអរ​របស់​អ្នក​គាំទ្រ Betis មក​លើ​ខ្លួន

  • បោះពុម្ព

ខ្សែប្រយុទ្ធក្លឹប Barcelona កីឡាករ Lionel Messi បានលើកឡើងថា ខ្លួនរំភើបនឹងការអបអររបស់អ្នកគាំទ្រក្លឹប Real Betis ចំពោះគ្រាប់បាល់របស់ខ្លួន។

កីឡាករអាហ្សង់ទីនរូបនេះបាននិយាយថា៖ " ខ្ញុំសប្បាយចិត្តណាស់នឹងកាយវិការបែប។ ខ្ញុំមិនធ្លាប់ជួបពីមុនមកទេ។ ខ្ញុំពិតជាសំណាងណាស់ ដែលពួកគេ (អ្នកគាំទ្រ Real Betis) អបអរខ្ញុំបែបនេះ ហើយសំណាងត្រង់ថា ពួកយើង (ក្លឹប Barcelona) បាន ៣ពិន្ទុពីប្រកួតនោះ " ។

កាលពីប្រកួតរវាងក្លឹប Real Betis និងក្លឹប Barcelona យប់ម្សិលមិញនេះ ខ្សែប្រយុទ្ធអាហ្សង់ទីនកីឡាករ Lionel Messi បានរកបាន Hat-Trick ដែលធ្វើឲ្យរូបគេបន្តជា Top Scorer ប្រចាំលីគកំពូលអេស្ប៉ាញ ដោយរកបាន ២៩គ្រាប់។ គិតត្រឹមពេលនេះដែរ ក្លឹប Barcelona កំពុងតែឈរលើកំពូលតារាង La Liga ហើយដាច់ក្រុមលេខ ២ Atletico Madrid ចំនួន ១០ពិន្ទុ៕

ដកស្រង់ពី៖ Sabay