Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

UEFA ចោទប្រកាន់ Ronaldo ពី​បទ​ប្រព្រឹត្តិ​អាកប្បកិរិយា​មិន​សមរម្យពេល​ប៉ះ AT. Madrid

  • បោះពុម្ព

កាលពីអម្បាញ់មិញនេះ សហភាពបាល់ទាត់អឺរ៉ុបហៅកាត់ថា UEFA បានចេញសេចក្ដីថ្លែងការណ៍ថា ចោទប្រកាន់ក្បាច់អបអររបស់ខ្សែប្រយុទ្ធក្លឹប Juventus កីឡាករ Cristiano Ronaldo ក្រោយពេលឈ្នះក្លឹប Atletico Madrid កាលពីថ្ងៃទី១២ ខែមីនា ជាអាកប្បកិរិយាមួយដែលមិនសមរម្យ។

បើតាមសេចក្ដីថ្លែងការណ៍ដដែលបានឲ្យដឹងថា គណៈកម្មការវិន័យរបស់ UEFA នឹងជួបប្រជុំសម្រេចពីរឿងនេះបន្តទៀត នៅថ្ងៃទី២១ ខែមីនា ខាងមុខ។ យ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះប្រឈមមុខនឹងអវត្តមានក្នុងប្រកួតវគ្គ ៨ក្រុមចុងក្រោយនៅ UEFA Champions Leauge ប៉ះនឹងក្លឹបហុល្លង់ Ajax ព្រមទាំងបង់ប្រាក់ពិន័យរាប់ម៉ឺនដុល្លារទៀតផង។

ទោះជាយ៉ាងណា កីឡាកររូបនេះ អាចនឹងត្រូវបានពិន័យជាទំហំសាច់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ប៉ុណ្ណោះ ប៉ុន្តែរូបគេអាចចូលជួយក្រុមបានធម្មតា។ គួររម្លឹកផងដែរថា ខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំរូបនេះ បានជួយក្លឹប Juventus ទម្លាក់ក្លឹប Atletico Madrid និងឡើងទៅលេងវគ្គ ៨ក្រុមចុងក្រោយបន្ត ដោយសារតែ ៣គ្រាប់របស់ខ្លួន កាលពីប៉ុន្មានថ្ងៃមុននេះ។

នៅពេលនោះដែរ Roanldo ក៏បានត្រាប់ក្បាច់អបអររបស់គ្រូបង្វឹក ក្លឹប Atletico Madrid លោក Diego Simone ដែលក្បាច់អបអរនេះហើយបានផាកពិន័យ Simone អស់ ២៣,០០០ដុល្លារកាលពីពេលថ្មីៗនេះ៕

ដកស្រង់ពី៖ Sabay