Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច ហ៊ុន សែន រិៈគន់ អាជ្ញាកណ្តាល ដែលផ្តល់បាល់ប៉េណាល់ទី ឲ្យហូឡង់

  • បោះពុម្ព

ភ្នំពេញ៖ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន មិនសប្បាយចិត្តឡើយ ចំពោះការសម្រេចផ្តល់ បាល់ប៉េណាល់ទី នៅក្នុងនាទីបន្ថែម ដែលនាំឲ្យហូឡង់ ទទួលជ័យជម្នះ លើម៉ិកស៊ិក ក្នុងលទ្ធផល ២-១ កាលពីយប់មិញ ដើម្បីឈានទៅកាន់ វគ្គ១/៤ ផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ ។

នាឱកាសសម្ពោធ ផ្សារទំនើបអេអន ជាផ្លូវការ នៅព្រឹកថ្ងៃចន្ទនេះ សម្តេច នាយករដ្ឋមន្ត្រី បានរិៈគន់អាជ្ញាកណ្តាល (លោកPedro Proença ជនជាតិ ព័រទុយហ្គាល់) ដែលសម្រេចផ្តល់ បាល់ប៉េណាល់ទី ឲ្យហូឡង់ ដោយសម្តេច យល់ឃើញថា វាជារឿងអយុត្តិធម៌មួយ សម្រាប់ម៉ិកស៊ិក ហូឡង់ មិនគួរទទួលបានឡើយ។

ការកត់សម្គាល់របស់ ប្រមុខរដ្ឋាភិបាលកម្ពុជា គឺសំដៅលើគ្រាប់បាល់ប៉េណាល់ទី ជ័យជម្នះរបស់ Klaas Jan Hunterlaarបន្ទាប់ពី ខ្សែបម្រើហូឡង់ ArjenRobben បានដួល ក្នុងតំបន់គ្រោះថ្នាក់ ដោយសារការប៉ះទង្គិច ជាមួយ ខ្សែការពារ ម៉ិកស៊ិក Rafael Marquez ក្នុងនាទី ទី៩៤ ។ ការដួលរបស់ហូឡង់ ក៏ទទួលរងនូវការរិៈគន់ យ៉ាងខ្លាំងផងដែរ ពីសំណាក់ ក្រុមម៉ិកស៊ិក ជាពិសេសលោក Miguel Herrera ដែលជាគ្រូបង្វឹក ដោយចោទប្រកាន់ Robbenថា បានធ្វើពុតជាដួលរហូតដល់ ទៅបីលើក ក្នុងមួយប្រកួត។

ទោះបីជាយ៉ាងណាក៏ដោយ Robben បានធ្វើការសុំទោស តាមរយៈទូរទស្សន៍ហូឡង់ ចំពោះការធ្វើពុតជាដួល ប៉ុន្តែចំពោះករណី នៅក្នុងតង់ទីមួយ មិនមែនករណី ចុងក្រោយនោះឡើយ។ ឆ្លៀតក្នុងឱកាសនោះដែរ សម្តេច ហ៊ុន សែន បានលើកឡើងថា អ្នកភ្នាល់យក ខាងប្រេស៊ីល និងហូឡង់ សុទ្ធតែលោះព្រលឹង ពីព្រោះពួកគេ បានយកឈ្នះលើ គូប្រជែងរបស់ខ្លួន នៅនាទីចុងក្រោយ។ ទាក់ទងនឹងព្រឹត្តិការណ៍ World Cup នេះដែរ សម្តេច បានកោតសរសើរ ក្រុមជម្រើសជាតិជប៉ុន ដែលមានវត្តមាននៅក្នុង ព្រឹត្តិការណ៍ដ៏ធំនេះ ក្នុងនាមជា ក្រុមតំណាងឲ្យអាស៊ី បើទោះបីជា ពួកគេមិនបាន ឈានទៅកាន់ វគ្គបន្តក៏ដោយ។ រីឯជុំវិញការរៀបចំ World Cup សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ នៅតែបន្ត បើទោះបីជា មានបាតុកម្មតវ៉ា យ៉ាងណាក៏ដោយ៕


ប្រភព៖ គេហទំព័រថ្មីៗ