Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Giggs ថា​ Man City ត្រូវ​ពឹង​ "​សំណាង" ​បើ​ចង់​ឈ្នះ​ពាន​ធំ​៣​ក្នុង​១​រដូវ​កាល​ដូច​ United

  • បោះពុម្ព

Ryan Giggs សារភាពថាលោកមានការព្រួយបារម្ភចំពោះទម្រង់លេងរបស់ Manchester City នាពេលបច្ចុប្បន្នដែលអាចឈ្នះពានធំ៣ក្នុងមួយរដូវកាល ឬគេឲ្យឈ្មោះថា “Treble”។

Treble គឺសំដៅលើក្លឹបអាជីពទាំងឡាយណាដែលអាចឈ្នះពានលីគកំពូល, ពានធំទីពីរ និងពានទ្វីបអឺរ៉ុប UEFA Champions League នៅរដូវកាលតែមួយ។ នៅអង់គ្លេសគឺមានតែ Manchester United ប៉ុណ្ណោះដែលធ្លាប់ធ្វើបានគឺក្នុងឆ្នាំ១៩៩៩ពួកគេបានឈ្នះ Premier League, FA Cup និង UEFA Champions League ដំណាលគ្នា។ យ៉ាងណា City អាចជាក្រុមទី២ដែលធ្វើបាន Treble នៅរដូវកាលនេះដោយសារពួកគេនៅសល់ពានទាំងអស់នៅក្នុងដៃ។

ក្រុមលោក Pep Guardiola បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup, ឡើងវគ្គ៨ក្រុម Champions League និងកំពុងឈរលេខ២នៅ Premier League ទាំងសល់១ប្រកួតក្នុងដៃ។ ទោះដំណើរផ្លូវនៅវែងឆ្ងាយតែ Giggs មានការព្រួយបារម្ភចំពោះការបំបែកកំណត់ត្រារបស់ City ប៉ុន្តែលោកក៏ជឿជាក់ថាវាមិនមែនជារឿងងាយស្រួលទេដែលឈ្នះពានធំ៣ក្នុងមួយរដូវកាល ហើយពេលខ្លះទាល់តែពឹងលើសំណាង៕

ដកស្រង់ពី៖ Sabay