Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Ronaldo ត្រូវ UEFA ដាក់​ពិន័យ​ចំពោះ​ក្បាច់​អបអរ កាល​ប៉ះ Atletico

  • បោះពុម្ព

ខ្សែប្រយុទ្ធរបស់ Juventus កីឡាករ Cristiano Ronaldo ត្រូវបានពិន័យជាប្រាក់២ម៉ឺនអឺរ៉ូ ដោយសហព័ន្ធបាល់ទាត់ទ្វីអឺរ៉ូ UEFA ចំពោះក្បាច់អបអររបស់គេក្នុងជ័យជម្នះលេងទល់នឹង Atletico Madrid កាលពីវគ្គ១៦ក្រុមចុងក្រោយ Champions League។

ការបញ្ចេញក្បាច់អបអររបស់កីឡាករវ័យ៣៤ឆ្នាំគឺចង់បញ្ឈឺទៅអ្នកចាត់ការរបស់ Atletico លោក Diego Simeone ដែលបានប្រើក្បាច់អបអរយកដៃក្ដោបប្រដាប់ភេទកាលពីប្រកួតជើងទីមួយឈ្នះ Juventus ២-០។ Ronaldo អបអរប្រើក្បាច់របស់ Simeone បន្ទាប់ពីគេរកបាន៣គ្រាប់ម្នាក់ឯង ជួយសេះបង្កង់វាយបកយកឈ្នះឡើងវគ្គ៨ក្រុមចុងក្រោយ។ ជាមួយគ្នានេះ លោក Diego Simeone ក៏ត្រូវបាន UEFA ពិន័យ២ម៉ឺនអឺរ៉ូដូចគ្នា។ នៅជុំបន្ទាប់វគ្គ Quarter-Final Juventus នឹងត្រូវប៉ះ Ajax៕

ដកស្រង់ពី៖ Sabay