Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថៃ​ ទម្លាក់​ម្ចាស់​ផ្ទះ​ចិន​ពី China Cup ដោយ​សារ​ថ្វី​ជើង​របស់ Chanathip

  • បោះពុម្ព

ក្រុមជម្រើសជាតិថៃបានទៅអង្គុយចាំនៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ China Cup បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះចិនលទ្ធផល ១-០ កាលពីយប់មិញ។

ការប្រកួតដែលរៀបចំឡើងនៅទីក្រុង Nanning កើតឡើងគ្រាប់បាល់តែមួយគ្រាប់គត់ដោយការទាត់បញ្ចូលទីរបស់ខ្សែប្រយុទ្ធមាឌល្អិត Chanathip Songkrasin នាទី៣៣ បន្ទាប់ពីមានការសហការគ្នាយ៉ាងល្អពីមិត្តរួមក្រុម។ យ៉ាងណាមិញ មួយគ្រាប់នេះគឺគ្រប់គ្រាន់សម្រាប់ថៃឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។

បញ្ជាក់ថា China Cup គឺជាពានប្រកួតមិត្តភាពដែលរៀបចំឡើងដោយប្រទេសចិន ហើយសម្រាប់ឆ្នាំនេះមាន៤ក្រុមចូលរួម។ ក្នុងនោះមាន ម្ចាស់ផ្ទះចិន ថៃ អ៊ូបេគីស្ថាន និងអ៊ុយរុយហ្គាយ។ សម្រាប់រាត្រីនេះ អ៊ូបេគីស្ថានត្រូវប៉ះអ៊ុយរុយហ្គាយ ដើម្បីរកក្រុមឈ្នះទៅជួបជម្រើសជាតិថៃ។ នេះគឺជាឆ្នាំទី៣ហើយដែលមានការរៀបចំកម្មវិធី China Cup អ្វីដែលចាប់អារម្មណ៍ម្ចាស់ផ្ទះចិនមិនដែលឈ្នះពាននេះទេ ធ្លាប់បានលេខ៣ម្ដងកាលឆ្នាំ២០១៧៕

ដកស្រង់ពី៖ Sabay