Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Felix ​ជឿ​ជាក់​ថា​ប្រកួត​យប់​នេះ​ទល់​អូស្ត្រាលី ​នឹង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជក់​ចិត្ត​

  • បោះពុម្ព

លោក Felix គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ថាការប្រកួតទល់ក្រុមអូស្ត្រាលីនៅយប់ម៉ោង៨នេះ នឹងជក់ចិត្តមិនខាន ព្រោះកូនក្រុមរបស់លោកត្រៀមខ្លួនរួចជាស្រេចហើយ។

ការប្រកួតជម្រុះតាមពូលពានរង្វាន់ AFC U23 Championship ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃនេះហើយ។ គូទី១ គឺក្រុមកូរ៉េខាងត្បូងតតាំងជាមួយឆាយនីតៃប៉ិ ម៉ោង៥ល្ងាច និងក្រុមកម្ពុជាតតាំងជាមួយក្រុមអូស្ត្រាលី ម៉ោង៨យប់នេះ។

ការលើកម៉ោងឱ្យប្រកួតដូច្នេះ គឺមកពីនៅកម្ពុជាបច្ចុប្បន្នមានឱកាសធាតុក្ដៅពេក។ សម្រាប់ការប្រកួតទល់ក្រុមខ្លាំងអូស្ត្រាលីនិងជាប្រកួតដំបូងនេះវិញ លោក Felix គ្រូបង្វឹកក្រុម U23 កម្ពុជាបញ្ជាក់ថានឹងក្លាយជាប្រកួតល្អមើលមួយ ព្រោះក្រុមទាំងសងខាងសុទ្ធតែត្រៀមខ្លួនរួចជាស្រេច។ កម្ពុជា មុននឹងប្រកួតពានរង្វាន់នេះ បានត្រៀមខ្លួនជាង១ខែមកហើយ ស្របពេលក្រុមទាំងមូលក៏យល់ចិត្តគ្នាច្រើនដែរ៕

 

ដកស្រង់ពី៖ Sabay