Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Mbappe ឆក់​យក​កំណត់ត្រា​ Benzema នៅ​ក្រុម​ជម្រើស​ជាតិ​បារាំង

  • បោះពុម្ព

Kylian Mbappe បានក្លាយជាកីឡាករវ័យក្មេងបំផុតដែលបង្ហាញខ្លួន៣០ប្រកួតឲ្យក្រុមជម្រើសជាតិឈុតធំបារាំងលេងប្រកួតកាលពីយប់មិញ។

ខ្សែប្រយុទ្ធវ័យ២០ឆ្នាំលេងគម្រប់ទី៣០ទល់នឹងអ៊ីស្លង់ និងស៊ុតបាន១គ្រាប់នៅនាទី៧៨ជួយបារាំងយកឈ្នះគូប្រកួតដោយលទ្ធផល ៤-០ នៅវគ្គជម្រុះ Euro ឆ្នាំ២០២០។ កាលពីឆ្នាំ២០១០ Karim Benzema បានក្លាយជាកីឡាករក្មេងបំផុតបង្ហាញខ្លួន៣០ប្រកួតឲ្យបារាំង ប៉ុន្តែ Mbappe បានបំបែកកំណត់ត្រាធ្វើបានលឿនជាងរៀមច្បង៦ខែ។

តារាឆ្នើម Paris Saint Germain បង្ហាញខ្លួនលើកដំបូងឲ្យបារាំងដែលមានរហស្សនាមថា Les Bleus កាលពីឆ្នាំ២០១៧ក្នុងប្រកួតប៉ះ Luxembourg និងស៊ុតបញ្ចូលទីគ្រាប់ទីមួយពេលប៉ះ ហូឡង់ក្នុងវគ្គជម្រុះ World Cup កាលពីឆ្នាំមុន៕

ដកស្រង់ពី៖ Sabay