Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Khabib ឌឺ​​ម៉ា​ឆ្ងាញ់ ក្រោយ​ពេល​ឭ McGregor ប្រកាស​ចូល​និវត្តន៍

  • បោះពុម្ព

កីឡាករគុនចម្រុះរុស្សី Khabib Nurmagomedov បានធ្វើការឌឺដងទៅកាន់ Conor McGregor បន្ទាប់ពីអ្នកប្រដាល់សញ្ជាតិអៀរឡង់បានប្រកាសចូលនិវត្តន៍ដោយនិយាយថា អាចមានស្ដេចតែមួយគត់នៅក្នុងព្រៃនេះ។

Khabib ធ្លាប់បានយកឈ្នះលើ McGregor ការពារខ្សែក្រវាត់ប្រភេទទម្ងន់ Lightweight កាលពីខែតុលាឆ្នាំមុន ដោយប្រើក្បាច់ឃ្លេលើដៃគូឲ្យគោះសុំចុះចាញ់។ ប៉ុន្តែការប្រកួតនោះបានកើតរឿងចម្រូងចម្រាសយ៉ាងខ្លាំង បន្ទាប់ពីការប្រកួតមានការប៉ះទង្គិចរវាងសមាជិករបស់កីឡាករទាំងពីរ។

កាលពីម្សិលមិញ McGregor បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែគេបានប្រកាសចូលនិវត្តន៍ពី MMA។ ក្រោយពីឭដំណឹងនេះ Khabib បានបង្ហោះសារឌឺដងមួយភ្លាមលើបណ្ដាញ Twitter សរសេរថា៖ "អាចមានស្ដេចតែមួយគត់នៅក្នុងព្រៃនេះ"៕

ដកស្រង់ពី៖ Sabay