Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ប្រាក់ សុវណ្ណារ៉ា បង្ហាញ​ចំណាប់​អារម្មណ៍​លើ​រឿង​វាយ​គ្នា​លើ​ទីលាន​ម្សិលមិញ​

  • បោះពុម្ព

កាលពីម្សិលមិញនេះ ក្នុងការប្រកួតពានរង្វាន់ Hun Sen Cup រវាងក្រុមសៀមរាប និងឧត្តរមានជ័យ មានការប៉ះទង្គិចគ្នាក្នុងទីលាន រហូតបង្កដល់ហិង្សាកើតឡើង។

កាយវិការដែលមិនគួរឱ្យកើតមានក្នុងវិស័យបាល់ទាត់នេះដែរ ត្រូវបានលោក ប្រាក់ សុវណ្ណារ៉ា ដែលជាគ្រូបង្វឹកកម្ពុជាដំបូងគេ ទទួលបានអាជ្ញាប័ណ្ណ គ្រូបង្វឹក Pro License បង្ហាញចំណាប់អារម្មណ៍ថា៖ បាល់ទាត់បច្ចុប្បន្នត្រូវបានការពារ ទាំងកីឡាករ គ្រូ និងស្ថាប័នដែលពាក់ព័ន្ធដោយច្បាប់ និងបទបញ្ជាប្រកួតយ៉ាងតឹងរឹង។

តែ នៅតែមានកើតឡើងជារឿយៗរឿងវ៉ៃគ្នាក្នុងកំឡុងពេលប្រកួត។តើយើងបន្ទោសអ្នកណា? សម្រាប់ខ្ញុំ បុគ្គលទីមួយដែលទទួលខុសត្រូវមុនគេគឺគ្រូបង្គោល មុនយើងទម្លាប់ដល់អាណាព្យាបាល ថ្នាក់ដឹកនាំដែលពាក់ព័ន្ធ និងចុងក្រោយគឺសង្គមបរិយាកាសរស់នៅ ដែលគិតថា អំពើហិង្សាជារឿងធម្មតា។ "បាល់ទាត់គឺជាសាលានៃជីវិត" "Football is the school of life" ធនធានគ្រូ គឺជាផ្នែកមួយដ៏សំខាន់ក្នងដំណើរអភិវឌ្ឍបាល់ទាត់ និងជួយដល់ការអភិវឌ្ឍសង្គម។

ការនិយាយការវៃគ្នានៅលើទីលាននេះដែរ មិនមែនត្រឹមតែ Cup នេះទេ ជាក់ស្ដែងនៅលីគកំពូលកម្ពុជាក៏ធ្លាប់មានរឿងអីចឹងដែរ៕

ដកស្រង់ពី៖ Sabay