Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាំ Agbonlahor ទេ? ពេល​នេះ​គេ​ចូល​និវត្តន៍​ពី​បាល់ទាត់​ហើយ

  • បោះពុម្ព

អតីតកីឡាកររបស់ Aston Villa និងជម្រើសជាតិអង់គ្លេស Gabby Agbonlahor បានសម្រេចចិត្តព្យួរស្បែកជើងពីបាល់ទាត់ហើយក្នុងវ័យ៣២ឆ្នាំ។

Agbonlahor មិនមានក្លឹបលេង ចាប់តាំងពីចាកចេញពីក្លឹប Aston Villa ពេលបញ្ចប់រដូវកាលមុន ហើយគេបង្ហាញខ្លួនលើទីលានចុងក្រោយគឺនៅខែ ធ្នូ ឆ្នាំ ២០១៧។ គេរកបាន៨៦គ្រាប់ ក្នុងការបង្ហាញខ្លួន៣៩១ប្រកួតឲ្យ Villa និងធ្លាប់លេងឲ្យជម្រើសជាតិអង់គ្លេស៣ដងដែរ។

Agbonlahor បានប្រកាសពីការឈប់លេងបាល់លើបណ្ដាញសង្គម Instagram របស់ខ្លួនថា ដល់ពេលផ្លូវការដែលត្រូវចូលនិវត្តន៍ និងអង្គុយមើលជាអ្នកគាំទ្ររបស់ Aston Villa។ គេក៏បានអរគុណទៅដល់អ្នកគាំទ្រទាំងអស់់ បុគ្គលិក និងអតីតមិត្តរួមក្រុមដែលបានធ្វើការជាមួយគ្នាកន្លងមក។ Agbonlahor ធ្លាប់ជាកម្លាំងដ៏សំខាន់ ជួយ Aston Villa ឈរលេខ៦៣រដូវកាលជាប់គ្នានៅ Premier League (២០០៧-០៨, ២០០៨-០៩, ២០០៩-១០)៕

ដកស្រង់ពី៖ Sabay