Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសប្រេស៊ីលម្នាក់ស្លាប់ ក្រោយមើល World Cup ចំពេលបាល់ប៉េណាល់ទី

  • បោះពុម្ព

ប្រេស៊ីល៖ បុរសជនជាតិប្រេស៊ីលម្នាក់ បានគាំបេះដូង ស្លាប់ភ្លាមៗ អំឡុងពេល តាមដាន ការប្រកួតបាល់ទាត់ ពិភពលោក FIFA World Cup 2014 រវាងក្រុមជម្រើសជាតិខ្លួន ប៉ះក្រុមឈីលី ចំពេលបាល់ទាត់ប៉េណាំងទី កាត់សេចក្ដីនៅវគ្គ ១៦ ក្រុមចុងក្រោយ មិនចូល កាលពីថ្ងៃទី ២៨ មិថុនា កន្លងទៅ។ ជនរងគ្រោះ មានអាយុ៦៩ ឆ្នាំ បានអង្គុយទស្សនា ការប្រកួតនៅរង្គសាលមួយ ក្នុងកីឡដ្ឋាន Mineirao Stadium ក្នុងក្រុង Belo Horizonte ក្នុងស្ថានភាព មិនប្រកតី។ តាមពិតទៅភ្លាមៗនោះ អ្នកក្បែខាង បានបញ្ជូលរូបគាត់ ទៅមន្ទីពេទ្យដែល តែសង្គ្រោះមិនទាន់។

សភាពទ្រុតទ្រោម របស់គាត់ ចាប់រើឡើងខ្លាំង ពេលកីឡាករ Willian ទាត់បាល់ទាត់ប៉េណាំងទី មិនចូលនៅគ្រាប់ទី២ ហើយកីឡាករ Hulk ទាត់មិនចូលទៀត នៅគ្រាប់ទី។ តែយ៉ាងណាក៏ដោយ ក្រុមម្ចាស់ផ្ទះឈ្នះ ឈីលី ដោយបាល់ប៉េណាំងទី កាត់សេចក្តិ ៣ គ្រាប់ ទល់ ២ គ្រាប់ ក្រោយប្រកួតស្មើគ្នា ១ ទល់ ១ នៅម៉ោងប្រកួតធម្មតា។ បើតាម សារព័ត៌មានប្រេស៊ីល Estado de Minas បុរសរងគ្រោះ គឺជាអ្នកជំងឺម្នាក់ ក្នុងចំណោម អ្នកគាំទ្របាល់ទាត់ ៩៨ នាក់ដែលត្រូវការសង្គ្រោះ ពីគ្រូពេទ្យ ក្នុងការប្រកួតពេលនោះ។

នេះមិនមែន ជារឿងហេតុដំបូងទេ នៅក្នុងព្រឹត្តិការណ៍ World Cup 2014 នេះ គេចាំបានថា កាលពីវគ្គជម្រុះ តាមពូលអ្នកគាំទ្រ នៅប្រទេសចិនបាន ស្លាប់៣ នាក់ដោយសារ អត់ងងុយខ្លាំងពេក ខណៈអ្នកគាំទ្រ ជម្រើសជាតិមិកស៊ីកូ ម្នាក់បានលោតសម្លាប់ខ្លួន បូជាដើម្បីឱ្យក្រុមជម្រើសជាតិគេ ឈ្នះពានរង្វាន់ លំដាប់ពិភពលោកមួយនេះ៕


ប្រភព៖ គេហទំព័រថ្មីៗ