បណ្តាញសង្គម

Mane ព្រមាន​ Liverpool បើ​ចង់​ឈ្នះ​ពាន​ PL ត្រូវ​ធ្វើ​រឿង​មួយ​នេះ​ឲ្យ​បាន

Sadio Mane ជឿជាក់ Liverpool ត្រូវតែឈ្នះគ្រប់ការប្រកួតដែលពួកគេនៅសល់ ដើម្បីមានឱកាសឈ្នះពាន Premier League។

ហង្សក្រហមបានបន្តក្ដីសង្ឃឹមក្នុងការប្រជែងពាន ក្រោយយកឈ្នះ Spurs ទាំងប្រផុតប្រផើយ ២-១ កាលពីថ្ងៃអាទិត្យនៅកីឡដ្ឋាន Anfield។ គ្រាប់បាល់ធ្វើឲ្យចូលទីចុងម៉ោងរបស់ Toby Alderweireld បានរុញក្រុមលោក Jurgen Klop ឡើងលើកំពូលតារាង គម្លាត២ពិន្ទុពី Manchester City ដែលសល់មួយប្រកួតក្នុងដៃ។

City អាចនឹងឡើងទៅកំពូលតារាងវិញ ប្រសិនពួកគេអាចយកឈ្នះ Cardiff City នៅថ្ងៃពុធស្អែកនេះ។ តែពួកគេនៅសល់ការប្រកួតត្រូវប៉ះក្រុមខ្លាំងជាច្រើនទៀតដូចជា Spurs និង Man Utd ជាដើម និងត្រូវត្រៀមខ្លួនលេង UCL និង FA Cup។

ស្របពេលសល់តែ៦ប្រកួតទៀតបញ្ចប់លីគ Mane បានរំឭកដល់ក្រុមខ្លួនថា លេងឲ្យបានល្អប្រសិនចង់ឈ្នះពាន។ "ជាការពិត ខ្ញុំគិតថាពួកយើងត្រូវការឈ្នះគ្រប់ការប្រកួត ទោះបីជាមិនងាយស្រួលក៏ដោយ។ ប៉ុន្តែពួកយើងនៅតែអាចឈ្នះគ្រប់ការប្រកួត ព្រោះពួកយើងជាក្រុមល្អមួយ និងលេងបានល្អណាស់"៕