បណ្តាញសង្គម

មាស ចាន់ណា ​ថា​កូន​ក្រុម​បាត់​បង់​អារម្មណ៍ ​ក្រោយ​គេ​តាម​ស្មើ​១​គ្រាប់

ក្រុមណាហ្កាវើល បានបរាជ័យក្រោមថ្វីជើងក្រុម Tampines Rovers ក្នុងលទ្ធផល ៥-១ នាការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់ AFC Cup 2019 ។

ក្នុងការប្រកួតនោះដែរ ក្រុមម្ចាស់ផ្ទះជាអ្នកនាំមុខគេមុន ប៉ុន្តែត្រូវក្រុមភ្ញៀវតាមបានស្មើវិញនៅជិតចប់តង់ទី១។ ចូលដល់តង់ទី២ ក្រុមណាហ្គាវើល លេងហាក់ដូចជាមិនមានអារម្មណ៍ឡើយ រហូតរបូតគ្រាប់បាល់បន្ដបន្ទាប់ ធ្វើឱ្យ Tampines Rovers រកបានដល់៤គ្រាប់បន្ថែមទៀត។ ចប់ការប្រកួត ណាហ្គាវើល បរាជ័យដល់ទៅ ៥-១។

ការលេងមិនល្អនៅតង់ទី២នេះដែរ ត្រូវបានលោក មាស ចាន់ណា ចាត់ទុកថាកូនក្រុមបាត់បង់អារម្មណ៍ក្នុងការលេង ចាប់តាំងពីគេរកគ្រាប់បាល់តាមស្មើបានមក។ ការមិនមានអារម្មណ៍នេះហើយ ទើបបណ្ដាលឱ្យក្រុមដៃគូរកគ្រាប់បាល់បានងាយៗនិងយកជ័យជម្នះបានយ៉ាងនេះ។ លោកក៏និយាយពីចំណុចពិសេស១ទៀត គឺកូនក្រុមមួយចំនួនខ្វះការអប់រំផ្នែកចំណេះដឹងខាងបាល់ទាត់ ដូច្នេះហើយទើបពួកគេមិនអាចរក្សាជំហរ រក្សាអារម្មណ៍ខ្លួនឯងបានល្អ៕

ដកស្រង់ពី៖ Sabay