Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រក​ឃើញ​​ ២ក្រុម​ដំបូង​ត្រូវ​កាត់​ចេញ​ពី Premier League ហើយ!

  • បោះពុម្ព

Fulham ត្រូវបានកាត់ចេញពី Premier Leagure ទោះសល់៥ប្រកួតទៀតដែលត្រូវលេង បន្ទាប់ពីចាញ់ Watford យប់មិញធ្ងន់ធ្ងរ ៤-១ នៅកីឡដ្ឋាន Vicarage Road។

ក្នុងវគ្គទីមួយ Abdoulaye Doucoure ជាអ្នករកគ្រាប់ដំបូងឲ្យ Watford ប៉ុន្តែ Ryan Babel ខំប្រឹងរកគ្រាប់តាមស្មើឲ្យ Fulham វិញ។ យ៉ាងណាមិញក្នុងវគ្គទីពីរ Watford មិនប្រណីដៃឡើយដោយបន្ថែម៣គ្រាប់ផ្ទួនធ្វើបានដោយកីឡាករ Will Hughes, Troy Deeney និង Kiko Femenia។ Fulham បានចំណាយជាង១០០លានផោននាំចូលកីឡាករថ្មីដល់១២នាក់កាលពីរដូវក្ដៅមុន ប៉ុន្តែនៅតែមិនអាចរក្សាតំណែងនៅ Premier League បាន។

កីឡាកររបស់ Fulham អស់សង្ឃឹមក្រៀមក្រំយ៉ាងខ្លាំង បន្ទាប់ពីអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។ ចំណែកមួយក្រុមទៀតគឺ Hudderfield Town ក៏ត្រូវកាត់ចេញពី PL ដូចគ្នា បន្ទាប់ពីចាញ់ Crystal Palace កាលពីចុងសប្ដាហ៍៕

ដកស្រង់ពី៖ Sabay