Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្រូវ​ចិត្ត De Jong ហើយ គ្រូ Juventus ​ថា Ronaldo ​នឹង​ចូល​លេង​​យប់​នេះ​

  • បោះពុម្ព

លោក Massimiliano Allegri និយាយថា Cristiano Ronaldo នឹងបានចូលលេងឱ្យក្រុម Juventus នៅម៉ោង២រំលងអាធ្រាត្រនេះ ក្នុងការប្រកួតទល់ក្រុម Ajax ពានរង្វាន់ UEFA Champions League វគ្គ៨ក្រុមចុងក្រោយ។

Ronaldo បានរងរបួសពេលលេងឱ្យជម្រើសជាតិព័រទុយហ្គាល់ទល់ក្រុមសែប។ របួសនោះ បានធ្វើឱ្យរូបគេខកខានលេងឱ្យសេះបង្កង់នៅលីគអ៊ីតាលី ប៉ុន្តែសម្រាប់ពាន UEFA Champions League នេះវិញ ត្រូវបានគេរំពឹងថាអាចចូលលេងបានហើយ។ លោក Allegri អ្នកចាត់ការក្រុម Juventus ក៏បង្ហើបថា Ronaldo ជាសះស្បើយល្មមអាចចូលលេងបាននៅរាត្រីនេះ ដើម្បីជួយក្រុមស្វែងរកគ្រាប់បាល់។

អ្នកចាត់ការខាងលើបន្ដទៀតថា៖ “Ronaldo បានហាត់ជាមួយក្រុមធម្មតា ហើយគាត់អាចលេងបាន។ គាត់មើលទៅធម្មតាដូចមុន ជាមួយទម្រង់លេងយ៉ាងល្អ។ គាត់ជាកីឡាករសំខាន់សម្រាប់យើង អ្នកគ្រប់គ្នាបានដឹងហើយ យើងសប្បាយចិត្តដែលមានគាត់នៅជាមួយយើងនារាត្រីនេះ”។ក្រុម Juventus នឹងអវត្តមានកីឡាករ២នាក់ គឺ Chiellini និង Emre Can ។

ស្របពេលម្ចាស់ផ្ទះវិញ ពេញជើងល្អតែម្ដង។ កីឡាករ De Jong យុវជនឆ្នើមរបស់ Ajax ក៏ចង់ឃើញអតីតខ្សែប្រយុទ្ធ Real Madrid បានលេងនៅរាត្រីនេះដែរ។ រូបគេបញ្ជាក់ថា ក្រុម Ajax ឈ្នះ Juventus ដោយមាន Ronaldo ទើបជារឿងដ៏អស្ចារ្យ៕

ដកស្រង់ពី៖ Sabay