Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

De Jong ​៖ ​ខ្ញុំ​ដឹង ​ជំហរ​ Ronaldo ​កន្លែង​នេះ ធានា​ថា​នឹង​តែត​ចូល​តែ​ម្ដង​

  • បោះពុម្ព

យុវជនឆ្នើម De Jong បញ្ជាក់ថាខ្លួនដឹងច្បាស់ថាជំហររបស់ Cristiano Ronaldo នៅតំបន់គ្រោះថ្នាក់ ដឹងតែតចូលតែម្ដង ឱ្យតែគ្មានខ្សែការពារណាមករារាំង។

ក្រុម Ajax លេងបានស្មើក្រុម Juventus ក្នុងលទ្ធផល ១-១ នាការប្រកួតពានរង្វាន់ UEFA Champions League វគ្គ៨ក្រុមចុងក្រោយជើងទី១។ ក្នុងការប្រកួតនោះ Ronaldo ជាអ្នករកបាន១គ្រាប់ឱ្យក្រុមសេះបង្កង់ដែរ ប៉ុន្តែមិនអាចរកជ័យជម្នះបាន ដោយសារតែ Ajax អាចរកគ្រាប់បាល់បានស្មើវិញបាន។

ក្នុងការប្រកួតដែរ កីឡាករ De Jong ដែលជាប់ជា Man of The Match បាននិយាយថា១គ្រាប់របស់ Ronaldo នោះ គឺខ្លួនដឹងច្បាស់ថានឹងកើតឡើងទៅហើយ។ យុវជនត្រៀមផ្លាស់ទៅលេងនៅ FC Barcelona រូបនេះ និយាយថាជំហរតែត១ក្បាលរបស់ Ronaldo កន្លែងនេះ គឺធ្វើ១៥ឆ្នាំមកហើយ និងកម្រភ្លាត់ណាស់។ Ronaldo មានបច្ចេកទេសខ្ពស់ក្នុងការតែតបាល់ត្រង់កន្លែងនេះ ដែលកម្រមាននរណាធ្វើបានដូច៕


ដកស្រង់ពី៖ Sabay