Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុម​គ្រួសារ​តេក្វដាន់ដូ​ ITF​ នាំ​គ្នា​ដើរ​រើស​សំរាម​ បំផុសមហាជន​ឲ្យ​ស្រឡាញ់​បរិស្ថាន​ ចេះ​វេច​ខ្ចប់​ឲ្យ​បាន​ល្អ​

  • បោះពុម្ព

សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបាននាំគ្នាដើររើសសំរាមនៅមុខព្រះបរមរាជវាំង កាលពីព្រឹកម្សិលមិញនេះ ឆ្លៀតពីការងារកីឡា និងម្យ៉ាងទៀតដើម្បីបំផុសស្មារតីមហាជនឲ្យចេះស្រឡាញ់បរិស្ថាន ជួយសំអាតគ្នាឲ្យមានសោភ័ណភាពទីក្រុងផងដែរ។

ឯកឧត្ដម កែវ រ៉េមី ប្រធានសហព័ន្ធខាងលើនេះបានឲ្យដឹងថា ក្រៅតែពីការងារខាងកីឡាដែលជួយរកមេដាយជូនប្រទេសជាតិហើយនោះ ក្រុមកីឡាករ កីឡាការិនីរួមទាំងថ្នាក់ដឹកនាំសហព័ន្ធមិនភ្លេចទេចូលរួមកិច្ចការសង្គម។

ប្រធានសហព័ន្ធរូបនេះបន្ថែមទៀតថា ដោយសារតែមើលឃើញថាសំរាមច្រើនពេក និងការរស់នៅរបស់ប្រជាជនមួយចំនួនមិនមានទម្លាប់ល្អ ចោលសំរាមមិនមានសណ្ដាប់ធ្នាប់ និងមានផលប៉ះពាល់ខ្លាំងដល់ប្រទេសជាតិ ទើបឯកឧត្ដមធ្វើសកម្មភាពនេះឡើងដោយចាប់ផ្ដើមពីពួកលោកផ្ទាល់តែម្ដង។

អ្នកស្រឡាញ់កីឡារូបនេះ សង្ឃឹមថាប្រជាពលរដ្ឋទាំងអស់ នឹងរួមគ្នាសំអាតសំរាមឡើងវិញ ហើយប្រើប្រាស់រួចរាល់វេចខ្ចប់ឲ្យបានត្រឹមត្រូវ។ សកម្មភាពសំអាតសំរាមតាមទីសាធារណ ឬកិច្ចការជួយសង្គមនេះនឹងធ្វើជាបន្តបន្ទាប់ទៀតនៅថ្ងៃចុងសប្ដាហ៍ក្រោយៗទៀត។ រំលឹកដែរថា ក្រុមគ្រួសារកីឡាតេក្វាន់ដូ ITF កម្ពុជា បាននាំគ្នាបង្កើតកម្មវិធីរើសសំរាមនៅមុខព្រះបរមរាជវាំង នាព្រឹកម្សិលមិញនេះដោយមានថ្នាក់ដឹកនាំសហព័ន្ធ គ្រូបង្វឹក កីឡាករ កីឡាការិនីមួយចំនួនធំចូលរួមផងដែរ៕

ដកស្រង់ពី៖ Sabay