Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយ​ឈ្នះ​ម្សិលមិញ​ សូត្រ​ ប៊ុតធី​ សង្ឃឹម​៧០%​លើក​ពាន​រង្វាន់​នៅ​ CNC

  • បោះពុម្ព

អ្នកប្រដាល់លេងកម្ពស់ សូត្រ ប៊ុតធី ដាក់ក្ដីសង្ឃឹមរហូតដល់ ៧០% ថានឹងអាចឈ្នះកីឡាករចាស់វស្សារបស់ថៃ ទួនប៉េ ក្លាយជាម្ចាស់ពានរង្វាន់ ISI ទម្ងន់ ៦០គីឡូក្រាម នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ។

សូត្រ ប៊ុតធី បានឲ្យដឹងថា សម្រាប់ការប្រកួតម្សិលមិញនេះមិនសូវជាលំបាកប៉ុន្មានទេ ខណៈការប្រកួតនេះមួយនេះរូបគេក៏មិនសូវហ៊ានបុកខ្លាំងឡើយ ដោយសារតែមិនសូវបានហ្វឹកហាត់ដិតដល់។ ងាកទៅនិយាយនៅវគ្គផ្ដាច់ព្រ័ត្រវិញ អ្នកប្រដាល់គុនខ្មែរខាងលើនេះ សង្ឃឹមច្រើនថានឹងអាចក្លាយជាម្ចាស់ពាន ព្រោះធ្លាប់ប៉ះគ្នាម្ដងហើយ ដឹងពីស្នៀតប្រយុទ្ធដៃគូរួចហើយដែរ និងត្រៀមក្បាច់ទប់ទល់ និងបំបែកក្បាច់ ទួនប៉េ វិញ។

រំលឹកដែរថា កីឡាករ សូត្រ ប៊ុតធី បានយកឈ្នះពិន្ទុកីឡាករថៃ Vithak Yayuth ខណៈកីឡាករ Toun Pe ឈ្នះពិន្ទុលើកីឡាករកម្ពុជា លី ភា ផងដែរហើយអ្នកទាំងពីរនាក់នេះនឹងត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រយកលេខ១-២ ពានរង្វាន់ ISI ទម្ងន់ ៦០គីឡូក្រាមរបស់ CNC៕

ដកស្រង់ពី៖ Sabay