Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាញ់​ទក់​សាច់​ភ្លាម De Gea និង Ole ចេញ​មក​សុំទោស​អ្នក​គាំទ្រ​ដូច​គ្នា

  • បោះពុម្ព

អ្នកចាំទី David de Gea បានធ្វើការសុំអភ័យទោសចំពោះការលេងមិនបានល្អរបស់ Manchester United ដែលភ្លាត់ចាញ់ Everton ៤-០ កាលពីយប់មិញ។

De Gea បានចាប់ផ្ដើមដោយធ្វើជាប្រធានក្រុមក្នុងការប្រកួតដែលលេងក្នុងកីឡដ្ឋាន Goodison Park ប៉ុន្តែ United ត្រូវក្រុមម្ចាស់ផ្ទះនាំមុខ ២-០ ក្នុងវគ្គទីមួយដែលជាការខំប្រឹងរកគ្រាប់ពីសំណាក់កីឡាករ Richarlison និង Gylfi Sigurdsson។

ឈានដល់វគ្គទីពីរកីឡាករបម្រុង Ashley Young បានមកធ្វើប្រធានក្រុមជំនួសវិញ យ៉ាងណាមិញ Everton មិនបន្ធូរដៃបន្ថែមបាន២គ្រាប់ទៀតសម្រេចដោយកីឡាករ Lucas Digne និង Theo Walcott។ អ្នកចាត់ការ Ole Gunnar Solskjaer បានធ្វើការសុំទោសអ្នកគាំទ្រដែលបានហោះហើរមកទស្សនា បន្ទាប់ពីចប់ការប្រកួត។សម្រាប់ De Gea បានបង្ហោះសារសុំទោសដូចគ្នា៖ “វាពិបាករកពាក្យមកនិយាយពីអារម្មណ៍ថ្ងៃនេះណាស់។

ក្នុងនាមជាប្រធានក្រុម ខ្ញុំចង់និយាយថា ការលេងរបស់ក្រុមថ្ងៃនេះមិនមានលក្ខណៈស្តង់ដារទេ។ ពួកយើងដឹងថា ពួកយើងត្រូវតែពង្រឹង ប៉ុន្តែសម្ដីមិនមែនន័យច្រើនទេ។ ពួកយើងត្រូវតែផ្ដល់អ្វីគ្រប់យ៉ាងដល់ក្លឹបនេះ។ អរគុណសម្រាប់ការគាំទ្រដោយឥតលក្ខខណ្ឌរបស់អ្នក"៕

ដកស្រង់ពី៖ Sabay