បណ្តាញសង្គម

Youngថា Man Utd ត្រៀម​រួចរាល់​ដើម្បី​បង្អាក់​ដំណើរ​លើក​ពាន​របស់ Man City

ទោះបីទើបបរាជ័យកាលពីពេលថ្មីៗក្រោមថ្វីជើងរបស់ Everton តែ Aslhey Young បានលើកឡើងថា Manchester Unied នឹងត្រៀមរួចរាល់សម្រាប់ការប្រកួតទល់នឹងក្រុមរួមទីក្រុង Manchester City នៅថ្ងៃពុធសប្ដាហ៍នេះ។

បិសាចក្រហមរាសីហាក់ធ្លាក់ចុះខ្លាំង ដោយ៨ប្រកួតចុងក្រោយគិតគ្រប់កម្មវិធីពួកគេចាញ់៦ទៅហើយ។ United ត្រូវជួបឧបសគ្គជាច្រើនទៅមុខទៀត ព្រោះពីរប្រកួតបន្ទាប់ជាប់គ្នាត្រូវប៉ះ Man City និងក្រុមប្រជែង Top 4 Chelsea។

២ថ្ងៃខាងមុខ Man Utd ត្រូវបើកកីឡាដ្ឋាន Old Trafford ប្រកួត Manchester Derby ប្រសិនបើពួកគេឈ្នះជាឱកាសល្អ សម្រាប់ Liverpool គ្រងពាន Premier League រដូវកាលនេះ។ មុនការប្រកួតទល់នឹង City មកដល់កីឡាករជើងចាស់ Aslhey Young បាននិយាយថា៖ "ពួកយើងចង់សុំទោសទៅកាន់អ្នកគាំទ្រ ហើយពួកយើងនឹងរឹងមាំនៅប្រកួតនៅពុធ Manchester Derby។ ខ្ញុំមានទំនុកចិត្តថា ពួកយើងនឹងត្រៀមរួចរាល់"។ Man Utd ប្រសិនបើចាញ់ការប្រកួត នោះឱកាសដណ្ដើម Top អាចនឹងយ៉ាប់៕

ដកស្រង់ពី៖ Sabay