បណ្តាញសង្គម

James Milner តាំងចិត្តគាំទ្រខាង Man Utd ពេលជួប Man City

ខ្សែបម្រើរបស់ Liverpool កីឡាករJames Milner បាននិយាយថា គេនឹងគាំទ្រ Manchester United នៅថ្ងៃពុធស្អែកពេលជួប Manchester City ប៉ុន្តែគេនឹងមិនទស្សនាការប្រកួតនេះទេ។ City កំពុងគម្លាតពីរពិន្ទុក្រោម Liverpool ហើយនឹងឡើងទៅឈរកំពូលតារាងពិន្ទុ Premier League វិញ ប្រសិនពួកគេអាចយកឈ្នះ United នៅ Old Trafford។

សាកសួរទៅកាន់ Milner ចំពោះការគាំទ្រ United គេបានតបថា នេះជាលើកដំបូងដែលគេគាំទ្របិសាចក្រហមក្នុងជីវិត។

ប៉ុន្តែគេមិនមើលការប្រកួតនេះឡើយ អាចនឹងទៅរកបរិភោគអាហារនៅខាងក្រៅជំនួសវិញ។

Liverpool ប៉ងចង់គ្រងពានលីគកំពូលរបស់អង់គ្លេសជាលើកដំបូងចាប់តាំងពីរដូវកាល១៩៨៩-៩០ ដោយពេលនេះពួកគេមាន៨៨ពិន្ទុសម្រាប់៣៥ប្រកួត ឯក្រុមលោក Pep Guardiola មាន៨៦ពិន្ទុសម្រាប់៣៤ប្រកួត។

ក្នុងរដូវកាលនេះនៅលីគហង្សក្រមទើបតែចាញ់មួយប្រកួតប៉ុណ្ណោះ ដោយសារក្រុម Man City នេះឯងកាលពីខែមករាលទ្ធផល ២-១៕