Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខ្សែ​ការពារ​ Arnold របស់​ Liverpool ថា​រីករាយ​ដែល​ធ្វើ​ជា​អ្នក​គាំទ្រ​ Man Utd នៅ​យប់​នេះ​

  • បោះពុម្ព

Trent Alexander-Arnold ថារូបគេនឹងស្ថិតនៅក្នុងចំណោមអ្នកគាំទ្រ Liverpool ជាច្រើននាក់ផ្សេងទៀតដែលគាំទ្រ Manchester United ក្នុងការប្រកួតទល់នឹង Manchester City សម្រាប់យប់នេះ។

ក្រុមរហស្សនាមពណ៌ផ្ទៃមេឃនឹងលេងបង្គ្រប់ប្រកួតទី៣៥របស់ខ្លួនទល់នឹង United នៅទឹកដី Old Trafford ហើយលទ្ធផលឈ្នះនឹងធ្វើឲ្យពួកគេមានសង្ឃឹមខ្ពស់ក្នុងការក្លាយជាជើងឯក Premier League។ បើចាញ់ឬក៏ស្មើ Man City នឹងពិបាកក្នុងការឈ្នះពានត្បិត៣ប្រកួតនៅសល់ Liverpool មានប្រៀបជាងដោយប៉ះសុទ្ធតែក្រុមអន់ និងមធ្យម។

យ៉ាងណាយប់នេះអ្នកគាំទ្រ Liverpool ពិតជាចង់ឃើញ Man City ចាញ់ឬយ៉ាងហោចណាស់ស្មើដើម្បីឲ្យពួកគេអាចបន្តឈរកំពូលតារាង។ Arnold ដែលជាខ្សែការពារឆ្នើមរបស់ហង្សក្រហមក៏អះអាងថារូបគេគាំទ្រ Man Utd ដែរ។ "វាពិតជារឿងអស់សំណើច។ នៅដំណាក់កាលនេះពេលខ្លះអ្នកត្រូវគាំទ្រក្លឹបដែលខ្លួនឯងមិនស្រឡាញ់។ គ្មានអ្វីត្រូវលាក់បាំងទេ Liverpool ពិតជាត្រូវការក្រុមណាដែលអាចជួយពួកយើងបានដោយប្រយោល"។ កីឡាករសញ្ជាតិអង់គ្លេសនិយាយដូច្នេះ៕

ដកស្រង់ពី៖ Sabay