Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រូ​ពេទ្យ​ចិត្ត​ធម៌​ និយាយ​បែប​នេះ​ត្រូវ​ចិត្ត​មហាជន​តែ​ម្ដង...

  • បោះពុម្ព

គ្រូពេទ្យចិត្តធម៌ដែលតែងតែជួយព្យាបាលអ្នកប្រដាល់កន្លងមក ថាក្នុងនាមជាពេទ្យកុំគិតតែលុយពេក បើអ្នកជំងឺមករកការព្យាបាលហើយសូមជួយគ្នាសិនទៅចាំគិតគូរក្រោយ នេះបានសមជាពេទ្យមានវិជ្ជាជីវៈ។

លោក ម៉ុត ណូវែល គ្រូពេទ្យប្រចាំ Clinic ឯកជនមួយបានឲ្យដឹងថា អ្វីដែលខ្លួនបានជួយដល់កីឡាករប្រដាល់ ឬអ្នកសុំទាន តាធាក់ស៊ីក្លូកន្លងមកនេះ គឺដោយសារចិត្តអាណិតដោយឃើញពីភាពលំបាកពិតប្រាកដ ចង់ជួយដោះស្រាយមួយគ្រាតាមដែលអាចធ្វើទៅបាន។

គ្រូពេទ្យដែលមានការគោរពខ្លាំងពីអ្នកប្រដាល់ច្រើនរូបនេះ ផ្ដាំផ្ញើដល់ពេទ្យមួយចំនួនដែរថា កុំគិតតែរឿងលុយពេក ទាល់តែបានលុយបានព្យាបាល បើមិនមានលុយមិនព្យាបាល នេះជាទង្វើមិនល្អនោះឡើយ មិនមែនជាគ្រូពេទ្យនោះឡើយ។ លោកបញ្ជាក់ទៀតថា«គ្រូពេទ្យ ត្រូវចេះអាណិតស្រឡាញ់អ្នកជំងឺ គ្រូពេទ្យត្រូវជួយព្យាបាលអ្នកជំងឺ»។

លោក ម៉ុត ណូវែល ជាគ្រូពេទ្យប្រចាំ Clinic ឯកជនមួយកន្លែងនៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ គ្រូពេទ្យរូបនេះតែងតែជួយព្យាបាលអ្នកប្រដាល់នាពេលកន្លងមក មិនថារបួសពីការឡើងប្រកួតឬមានជំងឺធម្មតាក៏ដោយ៕

ដកស្រង់ពី៖ Sabay