បណ្តាញសង្គម

ឪពុក ចាន់ វឌ្ឍនាកា ​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​

អតីតអភិបាលខេត្តកំពត លោក ចាន់ ចេស្តា ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងលោក ចាន់ ចេស្តា ជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ដែលទើបតែត្រូវបានដល់ដៃអ្នកកាសែតនៅថ្ងៃទី២៦ ខែមេសានេះ។ សូមរំលឹកថា កាលពីដើមខែមករា ឆ្នាំ២០១៨ លោក ចាន់ ចេស្តា ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ទេរភារកិច្ចពីអភិបាលខេត្តកំពត ឲ្យទៅបម្រើការងារនៅក្របខណ្ឌមន្រ្តីគ្រប់គ្រងរដ្ឋបាលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ចំណែកលោក ជាវ តាយ ឡើងជាអភិបាលខេត្តកំពត ជំនួសលោក ចាន់ ចេស្តា៕

ដកស្រង់ពី៖ Sabay