Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្ចាស់​មេដាយ​មាស​អាស៊ី​ ជេសា ខាន់ ទើបឈ្នះមេដាយមាសនៅអារ៉ាប់រួម​​

  • បោះពុម្ព

កីឡាការិនីជឺជិតស៊ូជម្រើសជាតិកម្ពុជា ជេសា ខាន់ ទើបឈ្នះមេដាយមាស១គ្រឿងកម្រិតពិភពលោក Pro Purple ពីព្រឹត្តិការណ៍ជើងឯកជឺជិតស៊ូពិភពលោក 2019 Abu Dhabi World នៅទីក្រុងអាប់ឌូ ដាប៊ី ប្រទេសអារ៉ាប់រួម កាលពីថ្ងៃទី២៤ ខែមេសាកន្លងទៅនេះ។

មុនការប្រកួត វិបសាយ jiujitsutimes បានរៀបរាប់ថា កីឡាការិនីកម្ពុជា Khan ស្ថិតនៅវ័យជំទង់នៅឡើយដោយសារនៅខ្វះ៤ខែទៀតទើបឈានដល់កម្រិតអាជីពប្រកួតវិញ្ញាសាpurple ប៉ុន្តែកីឡាការិនីម្នាក់នេះបានកម្រិតពិភពលោក World Pro ហើយឆ្នាំនេះ។

ខាន់ស្ថិតក្នុងចំណោមអត្តពលិកជឺជិតស៊ូក្មេងជាងគេដែលត្រូវបានជ្រើសរើសប្រកួត EBI 18 ប៉ុន្តែបើនិយាយពីបទពិសោធគឺពេញលក្ខណៈសម្បត្តិ ហើយឈ្នះមេដាយជាច្រើនទាំងកម្រិតអាស៊ី អាមេរិក និងពិភពលោក។ បើទោះបីជានាងនៅក្មេងជាងគេក៏ដោយ ប៉ុន្តែសមត្ថភាពបានបញ្ជាក់ច្បាស់នៅពេលនាងប្រកួតឈ្នះកីឡាការិនីផ្សេងៗឈានដល់ដណ្ដើមបានមេដាយមាស។ សូមបញ្ជាក់ថា ជេសា ខាន់ បានឈ្នះមេដាយមាស១គ្រឿងជូនជាតិកម្ពុជា ពីព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី Asian Games កាលពីឆ្នាំ២០១៨៕

ដកស្រង់ពី៖ Sabay