បណ្តាញសង្គម

ចាប់​បាល់​ភ្លាត់​របស់ De Gea ធ្វើ​ឲ្យ Chelsea បន្ត​ឈរ​លេខ​៤ ស្របពេល Arsenal ចាញ់

ក្លឹបតោខៀវ Chelsea បន្តឈរលេខ៤លើតារាងពិន្ទុ Premier League ក្រោយស្មើគ្នាជាមួយ Manchester United ហើយ Arsenal ធ្វើឲ្យភ្លាត់ឱកាសចាញ់ Leicester City ដល់ទៅ ៣-០។

Juan Mata ជាអ្នករកគ្រាប់ដំបូងឲ្យ Man Utd នៅនាទីទី១១។ ខ្វះតែ២នាទីទៀតចប់ការប្រកួតវគ្គទីមួយ Chelsea បានតាមស្មើវិញ បន្ទាប់ពីអ្នកចាំទី David de Gea បានភ្លាត់ចាប់បាល់មិនបានពីការស៊ុតរបស់ខ្សែការពារ Rudiger ហើយ Marcos Alonso ជាអ្នកបន្ថែមចូលទី។ លទ្ធផល ១-១ ស្មើបានបញ្ចប់រហូត៩០នាទីធ្វើឲ្យ Chelsea បន្តឈរលេខ៤។ តាមពិតទៅយប់មិញប្រសិនបើកាំភ្លើងធំធ្វើបានល្អការប្រកួតទល់នឹង Leicester នោះពួកឡើងឈរលេខ៤បាត់ទៅហើយ៕

ដកស្រង់ពី៖ Sabay