បណ្តាញសង្គម

PSG របូត​ពាន​ធំ​ទីពីរ​របស់​បារាំង​ក្រោយ​ចាញ់​ Rennes ដោយ​បាល់​ប៉េណាល់ទី​

ក្រុមជើងឯកលីគកំពូលបារាំងក្ដៅៗ Paris Saint Germain បានរបូតពានក្នុងស្រុកធំទីពីរគឺ Coupe de France ឬប្រិយមិត្តភាគច្រើនស្គាល់ថា French Cup ក្រោយចាញ់ Rennes ដោយបាល់ប៉េណាល់ទី។

Paris ដែលជាក្រុមម្ចាស់ពានចាស់កាលពីឆ្នាំទៅ បាននាំមុខរហូត២គ្រាប់មុនកាលពីយប់មិញស៊ុតបញ្ចូលទីដោយ Silva នៅនាទី១៣ និង Neymar នៅនាទី២១ តែបែរជាភ្លាត់ឲ្យរបូត២គ្រាប់វិញ។ គ្រាប់ទី១របស់ Rennes ជាបាល់ចូលទីខ្លួនឯងរបស់ Kimpembe នៅនាទី៤០ និងគ្រាប់ទី២រកបានដោយ Sitoe នាទី៦៦។

ក្រោយលទ្ធផល ២-២ និងឈានដល់វគ្គថែមម៉ោង១៥នាទី២ដង Paris បានបាត់បង់សមាជិកម្នាក់បន្ទាប់ពីMbappé បានកាតក្រហមនាទី១១៨។ ឈានដល់វគ្គប៉េណាល់ទីក្រុមអ្នកមានបារាំងគ្មានសំណាងហើយចាញ់ Rennes ដោយលទ្ធផល ៦-៥៕

ដកស្រង់ពី៖ Sabay