បណ្តាញសង្គម

ជា​រឿង​អាម៉ាស់​រយៈ​១៥ឆ្នាំ​ចុងក្រោយ Real Madrid ចាញ់​ក្រុម​នៅ​បាត​តារាង

Real Madrid បានបរាជ័យដោយសារក្រុមនៅបាតតារាង Rayo Vallecano លទ្ធផល ១-០ ដែលជារឿងអាម៉ាស់ធំបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ក្លឹប។

វាគឺជាលើកដំបូងដែល Real ចាញ់ក្រុមបាតតារាងក្នុងលីគគិតចាប់តាំងពីឆ្នាំ២០០៤។ Rayo Vallecano រកបានគ្រាប់បាល់បន្ទាប់ពីការទាត់បាល់ប៉េណាល់ទីរបស់កីឡាករ Adrian Embarba ក្រោយអាជ្ញាកណ្ដាលពិនិត្យ VAR ឃើញខាង Madrid មានកំហុសក្នុងតំបន់គ្រោះថ្នាក់។

នេះគឺជាការឈ្នះលើកដំបូងនៃ១៣ប្រកួតចុងក្រោយរបស់ Vallecano ហើយពួកគេលើកមកលេខ១៩ គម្លាត៦ពិន្ទុពីក្រុមនៅលើតំបន់គេកាត់ចោល។ ចំណែក Real Madrid នៅតែបន្តឈរលេខ៣ ក្រោម Barcelona និង Atl Madrid៕

ដកស្រង់ពី៖ Sabay