Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខ្សែ​ការពារ​ប្រេស៊ីល​របស់​​ក្រោន ​របួស​ជង្គង់​ធ្ងន់ ​មិន​អាច​បន្ដ​លេង​បាន​ទៀត​ទេ

  • បោះពុម្ព

ខ្សែការពារ Jhonata Sant’anna មិនអាចជួយក្រុមភ្នំពេញក្រោនបានទៀតទេ ដោយសារតែមានរបួសជង្គង់ធ្ងន់ធ្ងរ ត្រូវសម្រាកព្យាបាលច្រើនខែ។

របួសជង្គង់នេះកើតឡើងតាំងពីប្រកួតទល់ក្រុមព្រះខ័នរាជស្វាយរៀងមក ហើយបើតាមការពិនិត្យមើលទៅ រូបគេត្រូវសម្រាកព្យាបាលពី៦ទៅ៨ខែឯណោះ ទើបអាចចូលលេងវិញបាន។ ដោយសារតែហេតុដូច្នេះហើយ ទើបរូបគេបានសម្រេចបញ្ចប់កុងត្រាជាមួយក្រុមភ្នំពេញក្រោនតែម្ដង ដើម្បីទៅព្យាបាលរបួស។

កីឡាករប្រេស៊ីលរូបនេះបានចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោនកាលពីខែធ្នូ ឆ្នាំ២០១៨ហើយរូបគេបានរួមចំណែកជាមួយមិត្តរួមក្រុមក្នុងការប្រកួតពានរង្វាន់លីគកំពូលកម្ពុជាចំនួន៤លើក ពោលគឺគ្រប់ការប្រកួតដែលភ្នំពេញក្រោនបានលេងនាពេលកន្លងមកនេះ៕

ដកស្រង់ពី៖ Sabay