Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រូ PSG រិះគន់ Neymar មិន​គួរ​ចេញ​កាយវិការ​វាយ​អ្នក​គាំទ្រ​សោះ

  • បោះពុម្ព

អ្នកចាត់ការរបស់ Paris St-Germain លោក Thomas Tuchel បានធ្វើការរិះគន់ Neymar លើសកម្មភាពប្រើដៃជើងលើអ្នកគាំទ្រ បន្ទាប់ពី PSG ចាញ់វគ្គផ្ដាច់ព្រ័ត្រ French Cup ដោយក្រុម Rennes។

ក្នុងការប្រកួត PSG នាំមុខមុខដល់ ២-០ ទៅហើយ តែភ្លាត់ឲ្យ Rennes តាមស្មើវិញ រហូតដល់ទាត់ប៉េណាល់ទី។ ចុងក្រោយ Rennes ឈ្នះ ៦-៥។ បន្ទាប់ពីការប្រកួត Neymar បានប៉ះទង្គិចជាមួយអ្នកគាំទ្រម្នាក់ដែលព្យាយាមថតរូបគេ ពេលដែលឡើងទៅទទួលមេដាយ។

ក្រោយមានរឿងហេតុបែបនេះកើតឡើង លោក Thomas Tuchel បានរិះគន់ Neymar ថា៖ "គេមិនគួរវាយជាមួយអ្នកទស្សនិកជនម្នាក់នោះទេ។ មិនគួរធ្វើបែបនេះឡើយ។ វាពិតជាមិនងាយស្រួលទេពេលឡើងទទួលមេដាយ បន្ទាប់ពីចាញ់។ វាពិតជាពិបាកសម្រាប់ខ្ញុំ និងគ្រប់គ្នា ប៉ុន្តែពួកយើងត្រូវតែទទួលវា។ ប្រសិនពួកយើងចាញ់ ពួកយើងត្រូវតែបង្ហាញការគោរព"៕

ដកស្រង់ពី៖ Sabay